(បរទេស)៖ គិតត្រឹមម៉ោង ៦៖០០នាទីល្ងាចថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១៣ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។
ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ៥,៩៣២,១៨០នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ៣៦២,៦១៤នាក់បានស្លាប់បាត់បង់ជីវិត និង ២,៥៩៦,០០៤នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០០ករណីគឺមាន ១៧២ប្រទេស និងដែនដីដដែល ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១៦៧។
ខាងក្រោមនេះជាឈ្មោះ-លេខរៀងនៃបណ្តាប្រទេស និងដែនដីទាំង ១៧២ ដែលមានអ្នកឆ្លង COVID-19 ចាប់ពី ១០០ករណីឡើងទៅ ដែលបានដកស្រង់ការផ្សាយចេញពីគេហទំព័រ worldmeter.info នាវេលាម៉ោង ៦៖០០នាទីល្ងាចថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០៖
១៖ សហរដ្ឋអាមេរិក (USA)
២៖ ប្រទេសប្រេស៊ីល (Brazil)
៣៖ ប្រទេសរុស្ស៊ី (Russia)
៤៖ ប្រទេសអេស៉្បាញ (Spain)
៥៖ ចក្រភពអស់គ្លេស (UK)
៦៖ ប្រទេសអ៉ីតាលីតាលី(Italy)
៧៖ ប្រទេសបារាំង (France)
៨៖ ប្រទេសអាល្លឺម៉ង់(Germany)
៩៖ ប្រទេសឥណ្ឌា (India)
១០៖ ប្រទេសតួកគី (Turkey)
១១៖ ប្រទេសអ៊ីរ៉ង់ (Iran)
១២៖ ប្រទេសប៉េរូ (Peru)
១៣៖ ប្រទេសកាណាដា (Canada)
១៤៖ ប្រទេសឈីលី (Chile)
១៥៖ ប្រទេសចិន (China)
១៦៖ ប្រទេសម៉ិកស៊ីកូ (Mexico)
១៧៖ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia)
១៨៖ ប្រទេសប៉ាគីស្ថាន (Pakistan)
១៩៖ ប្រទេសបែលហ្ស៊ិក (Belgium)
២០៖ ប្រទេសកាតា (Qatar)
២១៖ ប្រទេសហូឡង់ (Netherlands)
២២៖ ប្រទេសបង់ក្លាដែស (Bangladesh)
២៣៖ ប្រទេសបេឡារុស្ស (Belarus)
២៤៖ ប្រទេសអេក្វាឌ័រ (Ecuador)
២៥៖ ប្រទេសស៊ុយអែត (Sweden)
២៦៖ ប្រទេសសិង្ហបុរី (Singapore)
២៧៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE)
២៨៖ ប្រទេសព័រទុយហ្កាល់ (Portugal)
២៩៖ ប្រទេសស្វីស (Switzerland)
៣០៖ អាហ្វ្រិកខាងត្បូង (South Africa)
៣១៖ ប្រទេសកូឡុំប៊ី (Colombia)
៣២៖ ប្រទេសឥណ្ឌូណេស៊ី (Indonesia)
៣៣៖ ប្រទេសអៀរឡង់ (Ireland)
៣៤៖ ប្រទេសគុយវ៉ែត (Kuwait)
៣៥៖ ប្រទេសប៉ូឡូញ (Poland)
៣៦៖ ប្រទេសអ៊ុយក្រែន (Ukraine)
៣៧៖ ប្រទេសអេហ្ស៊ីប(Egypt)
៣៨៖ ប្រទេសរូម៉ានី (Romania)
៣៩៖ ប្រទេសអ៉ីស្រាអែល (Israel)
៤០៖ ប្រទេសជប៉ុន (Japan)
៤១៖ ប្រទេសអូទ្រីស (Austria)
៤២៖ សាធារណរដ្ឋដូមេនីកែន (Dominican Republic)
៤៣៖ ប្រទេសហ្វីលីពីន (Philippines)
៤៤៖ ប្រទេសអាហ្សង់ទីន (Argentina)
៤៥៖ ប្រទេសអាហ្វហ្គានីស្ថាន (Afghanistan)
៤៦៖ ប្រទេសប៉ាណាម៉ា (Panama)
៤៧៖ ប្រទេសដាណឺម៉ាក (Denmark)
៤៨៖ ប្រទេសកូរ៉េខាងត្បូង (S. Korea)
៤៩៖ ប្រទេសស៊ែប៊ី (Serbia)
៥០៖ ប្រទេសបារ៉ែន (Bahrain)
៥១៖ ប្រទេសកាហ្សាក់ស្ថាន (Kazakhstan)
៥២៖ ប្រទេសឆែក (Czechia)
៥៣៖ ប្រទេសអ៊ូម៉ង់ (Oman)
៥៤៖ ប្រទេសអាល់ហ្សេរី (Algeria)
៥៥៖ ប្រទេសនីហ្សេរីយ៉ា (Nigeria)
៥៦៖ ប្រទេសអាមេនី (Armenia)
៥៧៖ ប្រទេសន័រវេស (Norway)
៥៨៖ ប្រទេសបូលីវី (Bolivia)
៥៩៖ ប្រទេសម៉ាឡេស៊ី (Malaysia)
៦០៖ ប្រទេសម៉ុលដាវី (Moldova)
៦១៖ ប្រទេសម៉ារ៉ុក (Morocco)
៦២៖ ប្រទេសហ្គាណា (Ghana)
៦៣៖ ប្រទេសអូស្ត្រាលី (Australia)
៦៤៖ ប្រទេសហ្វាំងឡង់ (Finland)
៦៥៖ ប្រទេសអ៊ីរ៉ាក់ (Iraq)
៦៦៖ ប្រទេសកាមេរូន (Cameroon)
៦៧៖ ប្រទេសអាស៊ែបៃហ្សង់ (Azerbaijan)
៦៨៖ ប្រទេសហុងឌូរ៉ាស (Honduras)
៦៩៖ ប្រទេសហ្គាតេម៉ាឡា (Guatemala)
៧០៖ ប្រទេសស៊ូដង់ (Sudan)
៧១៖ ប្រទេសលុចសំបួ (Luxembourg)
៧២៖ ប្រទេសហុងគ្រី (Hungary)
៧៣៖ ប្រទេសតាជីគីស្ថាន (Tajikistan)
៧៤៖ ប្រទេសហ្គីណេ (Guinea)
៧៥៖ ប្រទេសអ៊ូសបេគីស្ថាន (Uzbekistan)
៧៦៖ ប្រទេសសេណេហ្គាល់ (Senegal)
៧៧៖ ប្រទេសថៃ (Thailand)
៧៨៖ ប្រទេសជីប៊ូទី (Djibouti)
៧៩៖ ប្រទេសក្រិក (Greece)
៨០៖ ប្រទេសកុងហ្គោ (DRC)
៨១៖ ប្រទេសកូដវ័រ (Ivory Coast)
៨២៖ ប្រទេសប៊ុលហ្គារី (Bulgaria)
៨៣៖ ប្រទេសបូស្នៀ និងហឺហ្សេហ្គូវីណា (Bosnia and Herzegovina)
៨៤៖ ប្រទេសហ្គាបុង (Gabon)
៨៥៖ ប្រទេសអែលសាវ៉ាឌ័រ (El Salvador)
៨៦៖ ប្រទេសក្រូអាត (Croatia)
៨៧៖ ម៉ាសេដូនខាងជើង (North Macedonia)
៨៨៖ ប្រទេសគុយបា (Cuba)
៨៩៖ ប្រទេសអេស្តូនី (Estonia)
៩០៖ ប្រទេសសូម៉ាលី (Somalia)
៩១៖ ប្រទេសអ៊ីស្លង់ (Iceland)
៩២៖ ប្រទេសម៉ាយតូត (Mayotte)
៩៣៖ ប្រទេសលីទុយអានី (Lithuania)
៩៤៖ ប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan)
៩៥៖ ប្រទេសកេនយ៉ា (Kenya)
៩៦៖ ប្រទេសស្រីលង្កា (Sri Lanka)
៩៧៖ ប្រទេសស្លូវ៉ាគី (Slovakia)
៩៨៖ ប្រទេសម៉ាល់ឌីវ (Maldives)
៩៩៖ ប្រទេសនូវែលសេឡង់ (New Zealand)
១០០៖ ប្រទេសស្លូវេនី (Slovenia)
១០១៖ ប្រទេសហៃទី (Haiti)
១០២៖ ប្រទេសវ៉េណេស៊ុយអេឡា (Venezuela)
១០៣៖ ប្រទេសហ្គីណេ - ប៊ីសៅ (Guinea-Bissau)
១០៤៖ ប្រទេសម៉ាលី (Mali)
១០៥៖ ប្រទេសលីបង់ (Lebanon)
១០៦៖ ប្រទេសអាល់បានី (Albania)
១០៧៖ ទីក្រុងហុងកុង (Hong Kong)
១០៨៖ ប្រទេសទុយនីស៊ី (Tunisia)
១០៩៖ ប្រទេសឡាតវី (Latvia)
១១០៖ ប្រទេសហ្សំបៀ (Zambia)
១១១៖ ប្រទេសហ្គីណេអេក្វាទ័រ (Equatorial Guinea)
១១២៖ ប្រទេសនេប៉ាល់ (Nepal)
១១៣៖ ប្រទេសកូស្តារីកា (Costa Rica)
១១៤៖ ប្រទេសស៊ូដង់ ខាងត្បូង (South Sudan)
១១៥៖ ប្រទេសនីហ្សេ (Niger)
១១៦៖ ប្រទេសស៊ីប (Cyprus)
១១៧៖ ប្រទេសប៉ារ៉ាហ្គាយ (Paraguay)
១១៨៖ ប្រទេសប៊ូគីណាហ្វាសូ (Burkina Faso)
១១៩៖ ប្រទេសអេត្យូពី (Ethiopia)
១២០៖ ប្រទេសសៀរ៉ាឡេអូន (Sierra Leone)
១២១៖ ប្រទេសអ៊ុយរ៉ាហ្គាយ (Uruguay)
១២២៖ ប្រទេសអង់ដូរ៉ា (Andorra)
១២៣៖ ប្រទេសនីការ៉ាហ្គា(Nicaragua)
១២៤៖ ប្រទេសអាហ្វ្រិកកណ្តាល (CAR)
១២៥៖ ប្រទេសហ្សកហ្ស៊ី (Georgia)
១២៦៖ ប្រទេសហ្ស៊កដានី (Jordan)
១២៧៖ ប្រទេសឆាដ (Chad)
១២៨៖ នាវា Diamond Princess
១២៩៖ ប្រទេសសាន់ម៉ារីណូ (San Marino)
១៣០៖ ប្រទេសម៉ាល់តា (Malta)
១៣១៖ ប្រទេសម៉ាដាហ្គាស្ការ (Madagascar)
១៣២៖ ប្រទេសកុងហ្គោ (Congo)
១៣៣៖ ប្រទេសហ្សាម៉ាអ៊ីក (Jamaica)
១៣៤៖ ប្រជុំកោះឆានែល (Channel Islands)
១៣៥៖ ប្រទេសតង់ហ្សានី (Tanzania)
១៣៦៖ ដែនកោះ Reunion
១៣៧៖ ប្រទេសសៅថូមនិងប្រីពលីន (Sao Tome and Principe)
១៣៨៖ តំបន់ប៉ាឡេស្ទីន (Palestine)
១៣៩៖ ដែនដីកោះតៃវ៉ាន់ (Taiwan)
១៤០៖ ដែនដីបារាំងនៅឯនាយសមុទ្រ(French Guiana)
១៤១៖ ប្រទេសតូហ្គោ (Togo)
១៤២៖ ប្រទេសខាបាវេដ (Cabo Verde)
១៤៣៖ ប្រទេសរ៉ាវ៉ាន់ដា (Rwanda)
១៤៤៖ ប្រទេសម៉ូរីស (Mauritius)
១៤៥៖ ដែនដីកោះ Isle of Man
១៤៦៖ ប្រទេសម៉ូរីតានី (Mauritania)
១៤៧៖ ប្រទេសវៀតណាម (Vietnam)
១៤៨៖ ប្រទេសម៉ុងតេណេហ្គ្រោ (Montenegro)
១៤៩៖ ប្រទេសអ៊ូហ្គង់ដា (Uganda)
១៥០៖ ប្រទេសអេស្វាទីនី (Eswatini)
១៥១៖ ប្រទេសយេម៉ែន (Yemen)
១៥២៖ ប្រទេសលីបេរីយ៉ា (Liberia)
១៥៣៖ ប្រទេសម៉ូសំប៊ិក (Mozambique)
១៥៤៖ ប្រទេសបេនីន (Benin)
១៥៥៖ ប្រទេសមីយ៉ាន់ម៉ា (Myanmar)
១៥៦៖ ប្រទេសម៉ាឡាវី (Malawi)
១៥៧៖ ប្រទេសម៉ាទីនីក (Martinique)
១៥៨៖ ប្រជុំកោះហ្វ៊ែរ៉ូ (Faeroe Islands)
១៥៩៖ ប្រទេសម៉ុងហ្គោលី (Mongolia)
១៦០៖ ប្រទេសហ្គូដាឡូយ (Guadeloupe)
១៦១៖ ដែនកោះហ្គីប្រាល់តា (Gibraltar)
១៦២៖ ប្រទេសហ្គីយ៉ាណា (Guyana)
១៦៣៖ ប្រទេសហ្សីមបាវេ(Zimbabwe)
១៦៤៖ ប្រទេសប្រ៊ុយណេ (Brunei)
១៦៥៖ ដែនកោះឯនាយសមុទ្ររបស់អង់គ្លេស (Bermuda)
១៦៦៖ កោះកៃម៉ាន (Cayman Islands)
១៦៧៖ ប្រទេសកម្ពុជា (Cambodia)
១៦៨៖ ប្រទេសស៊ីរី (Syria)
១៦៩៖ រដ្ឋដីកោះទ្រីនីដាដ និងតូបាហ្គោ (Trinidad and Tobago)
១៧០៖ ប្រទេសលីប៊ី( Libya)
១៧១៖ ប្រទេសបាហាម៉ាស់ (Bahamas)
១៧២៖ ប្រទេសអារូបា (Aruba)
កំណត់សម្គាល់៖ Country (ប្រទេស), Total cases (ចំនួនករណីឆ្លងសរុប), New cases (ចំនួនករណីឆ្លងថ្មី), Total Death (ចំនួនអ្នកស្លាប់សរុប), New Death (ចំនួនអ្នកទើបស្លាប់), Total Recovered (ចំនួនអ្នកជាសះស្បើយសរុប), Active Cases (ចំនួនអ្នកកំពុងសម្រាកក្នុងពេទ្យ), និង Serious/ Critical (ចំនួនអ្នកជំងឺធ្ងន់ធ្ងរខ្លាំង)។
ខាងក្រោមនេះគឺជាតារាងនៃប្រទេស និងដែនដីទាំង ១៧២ដែលបង្ហាញពីករណីឆ្លង ស្លាប់ និងជាសះស្បើយសរុបពីជំងឺ COVID-19៖