(ម៉ូស្គូ)៖ ក្នុងរយៈពេល២៤ម៉ោងរុស្ស៉ីបានរកឃើញអ្នកឆ្លង COVID-19 ចំនួន៨,៥៩៩នាក់ថែមទៀត ធ្វើឲ្យតួលេខអ្នកឆ្លងសរុបបន្តកើន ដល់៣៤៤,៤៨១នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០។
យោងតាមសេចក្តីថ្លែងការណ៍របស់អង្គភាពប្រយុទ្ធប្រឆាំងជំងឺ COVID-19 របស់ប្រទេសរុស្ស៉ី សម្រាប់តួលេខអ្នកជំងឺដែលបាត់បង់ ជីវិតបានកើន១៥៣នាក់ គឺដល់៣,៥៤១នាក់ រីឯចំនួនអ្នកដែលបានត្រឡប់ទៅផ្ទះវិញ ក្រោយជាសះស្បើយបានកើន៥,៣៥៣នាក់ គឺដល់១១៣,២៩៩នាក់។
គួរជម្រាបថា រុស្ស៉ីឈរនៅលេខរៀងទី៣ នៃបណ្តាប្រទេសដែលមានករណីឆ្លង COVID-19 ច្រើនជាងគេនៅលើពិភពលោក ដោយ លេខរៀងទី១ គឺសហរដ្ឋអាមេរិក ហើយលេខរៀងទី២ គឺប្រេស៊ីល៕