(បរទេស)៖ នៅថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើនមានឡើង ក្នុងនោះមានទាំងព្រឹត្តិការណ៍នយោបាយ សន្តិសុខ និងអ្វីដែលសំខាន់បំផុតនោះ គឺជំងឺរាតត្បាតសកល COVID-19 ដែលកំពុងបង្កបញ្ហាកាន់តែអាក្រក់ ខ្លាំងឡើងៗសម្រាប់អន្តរជាតិ។
ដូច្នេះចង់ដឹងថា ព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះ សូមទស្សនាកម្រងរូបជាបន្តបន្ទាប់ដូចខាងក្រោម៖
១៖ លោក ដូណាល់ ត្រាំ បន្តព្រលះ WHO និងចង់កាត់បន្ថយជំនួយ ឬលុបចោលជំនួយទាំងស្រុងតែម្តងសម្រាប់អង្គការនេះ
២៖ ប្រទេសអឺរ៉ុបចំនួន១១ ព្រមព្រៀងគ្នាលើដំណើរការ ឈានទៅបើកព្រំដែនឡើងវិញ ទោះបី COVID-19 កំពុងបន្តរាតត្បាត
៣៖ នាយករដ្ឋមន្រ្តីរុស្ស៊ីត្រឡប់មកកាន់ការងារដូចដើមវិញ ក្រោយជាសះស្បើយពីជំងឺ COVID-19
៤៖ ចិន ថាសហរដ្ឋអាមេរិក ព្យាយាមបង្ខូច កេរ្តិ៍ឈ្មោះទីក្រុងប៉េកាំង ដើម្បីបិទបាំងកំហុសខ្លួនឯង
៥៖ ក្រុមហ៊ុនឱសថអាមេរិក Moderna ទទួលលទ្ធផលវិជ្ជមានជាបឋម ចំពោះការធ្វើតេស្តវ៉ាក់សាំង COVID-19
៦៖ សេតវិមានបញ្ជាក់ថា លោក ដូណាល់ ត្រាំ តែងតែធ្វើតេស្តរក COVID-19 ជាប្រចាំ និងចេញលទ្ធផល «អវិជ្ជមាន»
៧៖ អាមេរិកឡាទីនក្លាយជាចំណុចផ្ទុះថ្មីនៃ COVID-19 និងកំពុងអំពាវនាវឲ្យមាន ការប្រយុទ្ធប្រឆាំងជំងឺនេះជាសកល