(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៊ីនៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០នេះ បានរាយការណ៍ពីការរកឃើញ COVID-19 ចំនួន ១០,៥៩៨ករណីថ្មី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ២៦២,៨៤៣នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ក្នុងរយៈពេល ២៤ម៉ោងដូចគ្នា អ្នកស្លាប់ថ្មី ១១៣នាក់ក៏ត្រូវបានរាយការណ៍ផងដែរ នាំឱ្យអ្នកស្លាប់សរុប ២,៤១៨នាក់។ បើតាមអាជ្ញាធរសុខាភិបាលរុស្ស៊ី អត្រាឆ្លងប្រចាំថ្ងៃគឺ ៤.២ភាគរយ បើធៀបទៅនឹងថ្ងៃព្រហស្បតិ៍ម្សិលមិញ ៤.១ភាគរយ ខណៈទីក្រុងម៉ូស្គូ នៅតែជាចំណុចកណ្ដាលនៃការឆ្លងរាតត្បាត COVID-19 នៅក្នុងប្រទេសរុស្ស៊ី។
គួរបញ្ជាក់ថា ទីក្រុងម៉ូស្គូមានករណីឆ្លងអ្នកឆ្លងសរុប ១៣៥,៤៦៤នាក់ ក្រោយករណីឆ្លងថ្មីៗចំនួន ៤,៧៤៨នាក់ត្រូវបានប្រកាសនៅថ្ងៃសុក្រនេះ។ ចំណែកឯមនុស្ស ៥៨,២២៦នាក់បានជាសះស្បើយឡើងវិញ និងជាង ៦.៤លាននាក់ បានទទួលការធ្វើតេស្ដរក COVID-19។ បច្ចុប្បន្នរុស្ស៊ីជាប់លេខ ២ លើពិភពលោក បន្ទាប់ពីអាមេរិក ក្នុងនាមជាប្រទេសមានករណីឆ្លង COVID-19 ច្រើនជាងគេបំផុត៕