(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០។

១៖ ព្យុះទីហ្វុង Vongfong បោកបក់ទៅចំភាគកណ្តាលប្រទេសហ្វីលីពីន។

២៖ ទិដ្ឋភាពកន្លែងធ្វើតេស្តរក COVID-19 នៅទីក្រុង South Tangerang នៃប្រទេសឥណ្ឌូណេស៊ី។

៣៖ អាមេរិកបញ្ជូននាវាពិឃាដបំពាក់មីស៊ីល មកកាន់ច្រកសមុទ្រតៃវ៉ាន់ មួយសប្តាហ៍មុនប្រធានាធិបតីតៃវ៉ាន់ ស្បថចូលកាន់តំណែង។

៤៖ អង្គការ WHO ព្រមានថា វីរុសកូរ៉ូណាប្រហែលជាមិនអាច រលាយបាត់ឡើយ ទោះបីមានវ៉ាក់សាំងក៏ដោយ ដូច្នេះពិភពលោកត្រូវតែរួមគ្នា ដើម្បីគ្រប់គ្រងវា។

៥៖ ជប៉ុនដកការប្រកាសអាសន្នពីខេត្ត ៣៩ ក្នុងចំណោម ៤៧ ដោយសារស្ថានការណ៍ COVID-19 ធូរស្រាលនៅខេត្តទាំងនោះ។

៦៖ លោក ដូណាល់ ត្រាំ កាន់តែខ្វែងគំនិតជាមួយអ្នកជំនាញជាន់ខ្ពស់ ជុំវិញការបើកសេដ្ឋកិច្ចអាមេរិក និងសាលារៀនឡើងវិញ។

៧៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក ម៉ាឌូរ៉ូ ចោទមេបក្សប្រឆាំងថា បានពិភាក្សាគំរោងចាប់ខ្លួន និងសម្លាប់លោក នៅក្នុងសេតវិមានលោក ដូណាល់ ត្រាំ។