(បរទេស)៖ គិតត្រឹមម៉ោង ៥៖០០ នាទីល្ងាចថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១២ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។

ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ៤,២៧១,៧០០នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ២៨៧,៦១៣ នាក់បានស្លាប់បាត់បង់ជីវិត និង ១,៥៣៥,០៩៧ នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងលើសពី ១០០ករណីគឺបានកើនដល់ ១៦១ប្រទេស និងដែនដីហើយ ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១៥៥។

ខាងក្រោមនេះជាឈ្មោះ-លេខរៀងនៃបណ្តាប្រទេស និងដែនដីទាំង ១៦១ ដែលមានអ្នកឆ្លង COVID-19 ចាប់ពី ១០០ករណីឡើងទៅ ដែលបានដកស្រង់ការផ្សាយចេញពីគេហទំព័រ worldmeter.info នាវេលាម៉ោង ៥៖០០ នាទីល្ងាចថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០៖

១៖ សហរដ្ឋអាមេរិក (USA)
២៖ ប្រទេសអេស៉្បាញ (Spain)
៣៖ ប្រទេសរុស្ស៊ី (Russia)
៤៖ ចក្រភពអស់គ្លេស (UK)
៥៖ ប្រទេសអ៉ីតាលីតាលី(Italy)
៦៖ ប្រទេសបារាំង (France)
៧៖ ប្រទេសអាល្លឺម៉ង់(Germany)
៨៖ ប្រទេសប្រេស៊ីល (Brazil)
៩៖ ប្រទេសតួកគី (Turkey)
១០៖ ប្រទេសអ៊ីរ៉ង់ (Iran)
១១៖ ប្រទេសចិន (China)
១២៖ ប្រទេសឥណ្ឌា (India)
១៣៖ ប្រទេសកាណាដា (Canada)
១៤៖ ប្រទេសប៉េរូ (Peru)
១៥៖ ប្រទេសបែលហ្ស៊ិក (Belgium)
១៦៖ ប្រទេសហូឡង់ (Netherlands)
១៧៖ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia)
១៨៖ ប្រទេសម៉ិកស៊ីកូ (Mexico)
១៩៖ ប្រទេសប៉ាគីស្ថាន (Pakistan)
២០៖ ប្រទេសស្វីស (Switzerland)
២១៖ ប្រទេសឈីលី (Chile)
២២៖ ប្រទេសអេក្វាឌ័រ (Ecuador)
២៣៖ ប្រទេសព័រទុយហ្កាល់ (Portugal)
២៤៖ ប្រទេសស៊ុយអែត (Sweden)
២៥៖ ប្រទេសសិង្ហបុរី (Singapore)
២៦៖ ប្រទេសបេឡារុស្ស (Belarus)
២៧៖ ប្រទេសកាតា (Qatar)
២៨៖ ប្រទេសអៀរឡង់ (Ireland)
២៩៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE)
៣០៖ ប្រទេសបង់ក្លាដែស (Bangladesh)
៣១៖ ប្រទេសប៉ូឡូញ (Poland)
៣២៖ ប្រទេសអ៉ីស្រាអែល (Israel)
៣៣៖ ប្រទេសអ៊ុយក្រែន (Ukraine)
៣៤៖ ប្រទេសអូទ្រីស (Austria)
៣៥៖ ប្រទេសជប៉ុន (Japan)
៣៦៖ ប្រទេសរូម៉ានី (Romania)
៣៧៖ ប្រទេសឥណ្ឌូណេស៊ី (Indonesia)
៣៨៖ ប្រទេសកូឡុំប៊ី (Colombia)
៣៩៖ ប្រទេសហ្វីលីពីន (Philippines)
៤០៖ ប្រទេសកូរ៉េខាងត្បូង (S. Korea)
៤១៖ អាហ្វ្រិកខាងត្បូង (South Africa)
៤២៖ សាធារណរដ្ឋដូមេនីកែន (Dominican Republic)
៤៣៖ ប្រទេសដាណឺម៉ាក (Denmark)
៤៤៖ ប្រទេសស៊ែប៊ី (Serbia)
៤៥៖ ប្រទេសអេហ្ស៊ីប(Egypt)
៤៦៖ ប្រទេសគុយវ៉ែត (Kuwait)
៤៧៖ ប្រទេសប៉ាណាម៉ា (Panama)
៤៨៖ ប្រទេសឆែក (Czechia)
៤៩៖ ប្រទេសន័រវេស (Norway)
៥០៖ ប្រទេសអូស្ត្រាលី (Australia)
៥១៖ ប្រទេសម៉ាឡេស៊ី (Malaysia)
៥២៖ ប្រទេសម៉ារ៉ុក (Morocco)
៥៣៖ ប្រទេសអាហ្សង់ទីន (Argentina)
៥៤៖ ប្រទេសហ្វាំងឡង់ (Finland)
៥៥៖ ប្រទេសអាល់ហ្សេរី (Algeria)
៥៦៖ ប្រទេសកាហ្សាក់ស្ថាន (Kazakhstan)
៥៧៖ ប្រទេសបារ៉ែន (Bahrain)
៥៨៖ ប្រទេសម៉ុលដាវី (Moldova)
៥៩៖ ប្រទេសហ្គាណា (Ghana)
៦០៖ ប្រទេសអាហ្វហ្គានីស្ថាន (Afghanistan)
៦១៖ ប្រទេសនីហ្សេរីយ៉ា (Nigeria)
៦២៖ ប្រទេសលុចសំបួ (Luxembourg)
៦៣៖ ប្រទេសអ៊ូម៉ង់ (Oman)
៦៤៖ ប្រទេសអាមេនី (Armenia)
៦៥៖ ប្រទេសហុងគ្រី (Hungary)
៦៦៖ ប្រទេសថៃ (Thailand)
៦៧៖ ប្រទេសបូលីវី (Bolivia)
៦៨៖ ប្រទេសអ៊ីរ៉ាក់ (Iraq)
៦៩៖ ប្រទេសក្រិក (Greece)
៧០៖ ប្រទេសកាមេរូន (Cameroon)
៧១៖ ប្រទេសអាស៊ែបៃហ្សង់ (Azerbaijan)
៧២៖ ប្រទេសអ៊ូសបេគីស្ថាន (Uzbekistan)
៧៣៖ ប្រទេសក្រូអាត (Croatia)
៧៤៖ ប្រទេសហ្គីណេ (Guinea)
៧៥៖ ប្រទេសបូស្នៀ និងហឺហ្សេហ្គូវីណា (Bosnia and Herzegovina)
៧៦៖ ប្រទេសហុងឌូរ៉ាស (Honduras)
៧៧៖ ប្រទេសប៊ុលហ្គារី (Bulgaria)
៧៨៖ ប្រទេសសេណេហ្គាល់ (Senegal)
៧៩៖ ប្រទេសអ៊ីស្លង់ (Iceland)
៨០៖ ប្រទេសគុយបា (Cuba)
៨១៖ ប្រទេសអេស្តូនី (Estonia)
៨២៖ ប្រទេសកូដវ័រ (Ivory Coast)
៨៣៖ ម៉ាសេដូនខាងជើង (North Macedonia)
៨៤៖ ប្រទេសស៊ូដង់ (Sudan)
៨៥៖ ប្រទេសនូវែលសេឡង់ (New Zealand)
៨៦៖ ប្រទេសលីទុយអានី (Lithuania)
៨៧៖ ប្រទេសស្លូវ៉ាគី (Slovakia)
៨៨៖ ប្រទេសស្លូវេនី (Slovenia)
៨៩៖ ប្រទេសជីប៊ូទី (Djibouti)
៩០៖ ប្រទេសហ្គាតេម៉ាឡា (Guatemala)
៩១៖ ប្រទេសសូម៉ាលី (Somalia)
៩២៖ ទីក្រុងហុងកុង (Hong Kong)
៩៣៖ ប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan)
៩៤៖ ប្រទេសទុយនីស៊ី (Tunisia)
៩៥៖ ប្រទេសកុងហ្គោ (DRC)
៩៦៖ ប្រទេសម៉ាយតូត (Mayotte)
៩៧៖ ប្រទេសអែលសាវ៉ាឌ័រ (El Salvador)
៩៨៖ ប្រទេសឡាតវី (Latvia)
៩៩៖ ប្រទេសស៊ីប (Cyprus)
១០០៖ ប្រទេសម៉ាល់ឌីវ (Maldives)
១០១៖ ប្រទេសអាល់បានី (Albania)
១០២៖ ប្រទេសស្រីលង្កា (Sri Lanka)
១០៣៖ ប្រទេសលីបង់ (Lebanon)
១០៤៖ ប្រទេសនីហ្សេ (Niger)

១០៥៖ ប្រទេសហ្គាបុង (Gabon)
១០៦៖ ប្រទេសកូស្តារីកា (Costa Rica)
១០៧៖ ប្រទេសហ្គីណេ - ប៊ីសៅ (Guinea-Bissau)
១០៨៖ ប្រទេសប៊ូគីណាហ្វាសូ (Burkina Faso)
១០៩៖ ប្រទេសអង់ដូរ៉ា (Andorra)
១១០៖ ប្រទេសប៉ារ៉ាហ្គាយ (Paraguay)
១១១៖ ប្រទេសម៉ាលី (Mali)
១១២៖ ប្រទេសអ៊ុយរ៉ាហ្គាយ (Uruguay)
១១៣៖ ប្រទេសកេនយ៉ា (Kenya)
១១៤៖ ប្រទេសតាជីគីស្ថាន (Tajikistan)
១១៥៖ ប្រទេសហ្សកហ្ស៊ី (Georgia)
១១៦៖ ប្រទេសសាន់ម៉ារីណូ (San Marino)
១១៧៖ ប្រទេសហ្ស៊កដានី (Jordan)
១១៨៖ ប្រជុំកោះឆានែល (Channel Islands)
១១៩៖ ប្រទេសតង់ហ្សានី (Tanzania)
១២០៖ ប្រទេសហ្សាម៉ាអ៊ីក (Jamaica)
១២១៖ ប្រទេសម៉ាល់តា (Malta)
១២២៖ ដែនដីកោះតៃវ៉ាន់ (Taiwan)
១២៣៖ ប្រទេសហ្គីណេអេក្វាទ័រ (Equatorial Guinea)
១២៤៖ ដែនកោះ Reunion
១២៥៖ ប្រទេសវ៉េណេស៊ុយអេឡា (Venezuela)
១២៦៖ តំបន់ប៉ាឡេស្ទីន (Palestine)
១២៧៖ ប្រទេសសៀរ៉ាឡេអូន (Sierra Leone)
១២៨៖ ប្រទេសកុងហ្គោ (Congo)
១២៩៖ ប្រទេសម៉ូរីស (Mauritius)
១៣០៖ ដែនដីកោះ Isle of Man
១៣១៖ ប្រទេសម៉ុងតេណេហ្គ្រោ (Montenegro)
១៣២៖ ប្រទេសឆាដ (Chad)
១៣៣៖ ប្រទេសបេនីន (Benin)
១៣៤៖ ប្រទេសវៀតណាម (Vietnam)
១៣៥៖ ប្រទេសរ៉ាវ៉ាន់ដា (Rwanda)
១៣៦៖ ប្រទេសហ្សំបៀ (Zambia)
១៣៧៖ ប្រទេសខាបាវេដ (Cabo Verde)
១៣៨៖ ប្រទេសអេត្យូពី (Ethiopia)
១៣៩៖ ប្រទេសលីបេរីយ៉ា (Liberia)
១៤០៖ ប្រទេសហៃទី (Haiti)
១៤១៖ ប្រទេសសៅថូមនិងប្រីពលីន (Sao Tome and Principe)
១៤២៖ ប្រទេសនេប៉ាល់ (Nepal)
១៤៣៖ ប្រទេសម៉ាទីនីក (Martinique)
១៤៤៖ ប្រជុំកោះហ្វ៊ែរ៉ូ (Faeroe Islands)
១៤៥៖ ប្រទេសម៉ាដាហ្គាស្ការ (Madagascar)
១៤៦៖ ប្រទេសតូហ្គោ (Togo)
១៤៧៖ ប្រទេសមីយ៉ាន់ម៉ា (Myanmar)
១៤៨៖ ប្រទេសអេស្វាទីនី (Eswatini)
១៤៩៖ ប្រទេសស៊ូដង់ ខាងត្បូង (South Sudan)
១៥០៖ ប្រទេសហ្គូដាឡូយ (Guadeloupe)
១៥១៖ ដែនកោះហ្គីប្រាល់តា (Gibraltar)
១៥២៖ ដែនដីបារាំងនៅឯនាយសមុទ្រ(French Guiana)
១៥៣៖ ប្រទេសអាហ្វ្រិកកណ្តាល (CAR)
១៥៤៖ ប្រទេសប្រ៊ុយណេ (Brunei)
១៥៥៖ ប្រទេសកម្ពុជា (Cambodia)
១៥៦៖ ប្រទេសអ៊ូហ្គង់ដា (Uganda)
១៥៧៖ ដែនកោះឯនាយសមុទ្ររបស់អង់គ្លេស (Bermuda)
១៥៨៖ រដ្ឋដីកោះទ្រីនីដាដ និងតូបាហ្គោ (Trinidad and Tobago)
១៥៩៖ ប្រទេសហ្គីយ៉ាណា (Guyana)
១៦០៖ ប្រទេសម៉ូសំប៊ិក (Mozambique)
១៦១៖ ប្រទេសអារូបា (Aruba)

កំណត់សម្គាល់៖ Country (ប្រទេស), Total cases (ចំនួនករណីឆ្លងសរុប), New cases (ចំនួនករណីឆ្លងថ្មី), Total Death (ចំនួនអ្នកស្លាប់សរុប), New Death (ចំនួនអ្នកទើបស្លាប់), Total Recovered (ចំនួនអ្នកជាសះស្បើយសរុប), Active Cases (ចំនួនអ្នកកំពុងសម្រាកក្នុងពេទ្យ), និង Serious/ Critical (ចំនួនអ្នកជំងឺធ្ងន់ធ្ងរខ្លាំង)។

ខាងក្រោមនេះគឺជាតារាងនៃប្រទេស និងដែនដីទាំង ១៦១ដែលបង្ហាញពីករណីឆ្លង ស្លាប់ និងជាសះស្បើយសរុបពីជំងឺ COVID-19៖