(បរទេស)៖ នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ ដើមសប្តាហ៍ថ្មីនេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗបានកើតមានឡើង រួមមានទាំងសន្តិសុខសកល គ្រោះមហន្តរាយផ្សេងៗ និងជាពិសេសនោះគឺបញ្ហានៃជំងឺរាតត្បាតសកល COVID-19 ដែលនៅតែបន្តគំរាមកំហែងប្រទេសនានាឥតឈប់ឈរ។ ខាងក្រោមនេះ គឺជាកម្រងរូបភាពសំខាន់ៗ ដែលបង្ហាញអំពីព្រឹត្តិការណ៍ ដូចបានរៀបរាប់ខាងលើនេះ៖
១៖ រុស្ស៊ី វ៉ាដាច់អ៉ីតាលី និងអង់គ្លេស ក្លាយជាប្រទេសមាន COVID-19 ច្រើនជាងគេលំដាប់ទី ៣ លើពិភពលោករហូតដល់ ២២១,៣៤៤នាក់
២៖ ប្រជាជនបារាំង ចាប់ផ្ដើមត្រឡប់ទៅរកជីវិតធម្មតាវិញ ខណៈ «វិធានការបិទប្រទេសដើម្បីប្រយុទ្ធ COVID-19» ត្រូវលុបចោលសន្សឹមៗ
៣៖ សិង្ហបុរីទទួលស្គាល់បញ្ហាលើឧបករណ៍ធ្វើតេស្តរក COVID-19 ដែលនាំឲ្យមនុស្ស ៣៣នាក់ចេញលទ្ធផល «វិជ្ជមាន»
៤៖ នាវាពិឃាតអ៉ីរ៉ង់ច្រឡំបាញ់មីស៊ីល ចំនាវាមួយគ្រឿងទៀតអំឡុងការធ្វើសមយុទ្ធ នាំឲ្យមនុស្ស ២០នាក់ស្លាប់
៥៖ អភិបាលរដ្ឋញូយ៉កផ្ញើសារព្រមានអំពី «រោគសញ្ញាចម្លែកថ្មីពាក់ព័ន្ធ COVID-19 ដែលធ្វើឲ្យកុមារបាត់បង់ជីវិត» ទៅកាន់រដ្ឋ៤៩ ទៀតរបស់អាមេរិក
៦៖ ជប៉ុនកំពុងពិចារណាដកខេត្ត ឬតំបន់ដែលមិនសូវរងគ្រោះដោយ COVID-19 ចេញពីគ្រាអាសន្នមុនកាលកំណត់
៧៖ អាល្លឺម៉ង់មើលឃើញអត្រាឆ្លងជំងឺ COVID-19 កើនឡើងវិញ ក្រោយពីបានបន្ថូរបន្ថយវិធានការរឹតត្បិត