(ហ្សាការតា)៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញ COVID-19 ៣៧៨ករណីថ្មី ធ្វើឱ្យអ្នកឆ្លងសរុបនៅទូទាំងប្រទេស កើនដល់ ១៤,០៣២នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Achmad Yurianto បានបញ្ជាក់ថា អ្នកជំងឺ១៤នាក់បន្ថែមទៀត ក៏បានបាត់បង់ ជីវិតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នាំឱ្យអ្នកស្លាប់ដោយសារ COVID-19 កើនដល់ ៩៧៣នាក់។ លោកបន្ថែមថា មកទល់ពេលនេះ អ្នកជំងឺ ២,៦៩៨នាក់ បានជាសះស្បើយឡើងវិញ។
បើតាមលោក Achmad Yurianto គិតត្រឹមថ្ងៃអាទិត្យនេះ មនុស្សច្រើនជាង ១១៣,៤៥២នាក់ បានទទួលការធ្វើតេស្ដរក COVID-19៕