(សិង្ហបុរី)៖ អាជ្ញាធរសុខាភិបាលសិង្ហបុរីនៅរសៀលថ្ងៃសុក្រនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ៧៦៨ករណីបន្ថែមទៀត ដែលបាននាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះ កើនដល់ ២១,៧០៧ករណីហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០។
បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលសិង្ហបុរី ភាគច្រើននៃករណីឆ្លងថ្មីទាំងនេះ គឺជាពលករកាន់ប័ណ្ណការងាររយៈពេលវែង ដែលកំពុងរស់នៅតាមអគារស្នាក់នៅ សម្រាប់ពលករបរទេសក្នុងប្រទេសដីកោះតូចមួយនេះ ហើយក្នុងនោះមានតែ ១០ករណីប៉ុណ្ណោះ ដែលជាប្រជាជនសិង្ហបុរីផ្ទាល់ ឬក៏ជាអ្នកមានទីលំនៅអចិន្ត្រៃយ៍។
គួរជម្រាបថា ក្នុងចំណោមករណីឆ្លងសរុបទាំងអស់ចំនួន ២០,៧០៧ករណីខាងលើនេះ មានអ្នកជំងឺចំនួន ២០នាក់បានស្លាប់បាត់បង់ជីវិត ខណៈ ១,៧១២នាក់ ផ្សេងទៀតបានជាសះស្បើយឡើងវិញ។ សិង្ហបុរីនៅតែជាប្រទេសដែលមាន ចំនួនអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេបំផុត ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ប្រទេស ប៉ុន្តែសម្លាប់ករណីស្លាប់វិញ គឺស្ថិតក្នុងកម្រិតទាប៕