ឮ
(ម៉ូស្គូ)៖ ក្រុមមន្រ្តីរុស្ស៉ីកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានឲ្យដឹងថា ឧបករណ៍ធ្វើតេស្តរកអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសរុស្ស៊ី ជារឿយៗគឺចេញលទ្ធផលខុស ខណៈអភិបាលក្រុងម៉ូស្គូបានលើកឡើងថា តួលេខពិតប្រាកដនៃអ្នកឆ្លងអាចច្រើនជាងតួលេខផ្លូវការដល់ ទៅយ៉ាងតិច០៣ដងឯណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០។
បើតាមសេចក្តីថ្លែងការណ៍ពីអាជ្ញាធរសុខាភិបាលទីក្រុងម៉ូស្គូ ឧបករណ៍ធ្វើតេស្តភាគច្រើនបង្ហាញលទ្ធផលចេញមកថា អ្នកជំងឺ COVID-19 ដែលឈានដល់ដំណាក់កាលចុងក្រោយ គឺលែងមានផ្ទុកជំងឺនេះទៅវិញ។ ហេតុដូច្នេះ វាអាចបង្កជាលទ្ធភាពថា អ្នកខ្លះដែលនៅមានជំងឺ នៅ ឡើយ ប៉ុន្តែត្រូវគ្រូពេទ្យចាត់ទុកថាជា ហើយអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះ ប្រហែលជាបានចម្លងដល់អ្នកដទៃផ្សេងទៀត។
នៅក្នុងប្រទេសរុស្ស៉ី មន្ទីរពេទ្យរដ្ឋជាចម្បងគឺប្រើប្រាស់ឧបករណ៍ធ្វើតេស្ត ដែលផលិតដោយវិទ្យាស្ថាន Vektor របស់រដ្ឋាភិបាលរុស្ស៉ីផ្ទាល់ ដែលស្ថិតនៅតំបន់ស៊ីបេរី។ ឧបករណ៍ធ្វើតេស្តនោះប្រើមធ្យោបាយហៅថា PCR ដើម្បីស្វែងរកវត្តមាន COVID-19។ ដោយសារតែ ភាពមិន សូវទុកចិត្តបាននៃឧបករណ៍តេស្តនេះ អាជ្ញាធរសុខាភិបាលទីក្រុងម៉ូស្គូ ដែលមានធនធានគ្រាន់បើជាងតំបន់ផ្សេងៗ បានបញ្ជាក់ថា ឥឡូវពេលខ្លះពួកគេប្រើ ប្រាស់ តេស្តមួយប្រភេទទៀត គឺឧបករណ៍តេស្តតាមបែបរកអង់ទីករ ផ្គួបជាមួយតេស្ត PCR។
គួរជម្រាបថា ទីក្រុងម៉ូស្គូ គឺជាចំណុចដែលមានការឆ្លងរាលដាលខ្លាំងក្លាបំផុតនៃជំងឺ COVID-19 ប្រចាំនៅប្រទេសស៊ីរី ដោយរាប់រង ករណី ច្រើនជាងពាក់កណ្តាលករណីឆ្លងសរុបនៅទូទាំងប្រទេស។ មកដល់ពេលនេះ រុស្ស៉ីបានក្លាយជាប្រទេសឈរលេខរៀងទី០៥លើលោក ដែលមានករណីឆ្លង COVID-19 ច្រើនជាងគេ គឺ១៧៧,១៦០ករណី ក្នុងនោះស្លាប់១,៦២៥នាក់៕