(ញូដេលី)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០នេះ ប្រទេសឥណ្ឌាបានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ចំនួន ៣,៥៦១នាក់បន្ថែមទៀតធ្វើឲ្យចំនួនសរុបកើនដល់៥២,៩៥២ករណី ក្នុងនោះចំនួនមនុស្សក៏បានកើនឡើងដល់ ១,៧៨៣នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២០។
អាជ្ញាធរសុខាភិបាលឥណ្ឌាបានបញ្ជាក់ទៀតថា ចំនួនអ្នកជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យពេលនេះបានកើនឡើងដល់ ១៥,២៦៧នាក់។ សម្រាប់ថ្ងៃព្រហស្បតិ៍នេះគឺជាថ្ងៃទី ៤៤ ហើយដែលប្រទេសឥណ្ឌាអនុវត្តវិធានការបិទប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺ COVID-19។
គួរបញ្ជាក់ថា សេចក្តីប្រកាសនៃការបិទប្រទេសឥណ្ឌា ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែមីនា កន្លងទៅនេះ ហើយវាត្រូវបានសម្រេចឲ្យអូសបន្លាយដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០៕