Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រោយស្ងប់ស្ងាត់អស់ ១៦ថ្ងៃ ប្រ៊ុយណេរកឃើញអ្នកឆ្លង COVID-19 ចំនួនម្នាក់ថ្មីទៀត, ចំនួនសរុប ១៣៩ករណី (Video inside)

06-05-2020 21:38

(ប្រ៊ុយណេ)៖ ប្រទេសប្រ៊ុយណេបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ម្នាក់ថ្មីទៀត នៅថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០ នេះតែម្តង បន្ទាប់ពីបានស្ងប់ស្ងាត់គ្មានករណីឆ្លងសោះតែម្តង អស់រយៈពេល ១៦ថ្ងៃជាប់ៗគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

យោងតាមក្រសួងសុខាភិបាលប្រ៊ុយណេ ការរកឃើញអ្នកឆ្លង ១ករណីបន្ថែមទៀតនេះធ្វើឲ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះ កើនឡើងដល់ ១៣៩ករណី ក្នុងនោះម្នាក់បាត់បង់ជីវិត និង ១៣១នាក់ជាសះស្បើយ។

គិតចាប់តាំងពីការផ្ទុះជំងឺឆ្លង COVID-19 នៅប្រ៊ុយណេ អាជ្ញាធរប្រទេសនេះបានធ្វើតេស្តលើជនសង្ស័យសរុប ១៤,៧៥៤នាក់ ក្នុង ១៣៩នាក់ចេញលទ្ធផលវិជ្ជមាន, ២,៥៥១នាក់កំពុងរង់ចាំលទ្ធផល និងអ្នកផ្សេងៗទៀតគឺអវិជ្ជមានទាំងអស់៕