(តាកែវ)៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤៖៣០នាទីរសៀល ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានចុះជួបផ្ទាល់ និងផ្តល់ជូនសម្ភារ:ប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកា ដល់ស្រ្តីមេម៉ាយក្រីក្រ ចំនួន៤១គ្រួសារ (១គ្រួសារសរុបជាថវិកា = ២០ម៉ឺនរៀល) នៅទីស្នាក់ការបក្សឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានចុះជួបផ្ទាល់ ផ្តល់ជូនសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកា ដល់ស្ត្រីមេម៉ាយមួយគ្រួសារទៀត ដែលរងគ្រោះដោយអគ្គិភ័យ (កូនប្រុសសុំប្រាក់១០០០០រៀល ពីម្តាយពុំបាន ក៏បានដុតផ្ទះចោល)។
កម្មវិធីនេះមានការចូលរួមឧបត្ថម្ភជាថវិកា ជាសម្ភារៈដោយ ក្រុមមេធាវីរាជរដ្ឋាភិបាល ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន (ជួយស្ត្រីក្រីក្ររងគ្រោះ) ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស ចុះជួយឃុំគ្រាំធ្នង់ ស្រុកបាទី ខេត្តតាកែវ៕