(ម៉ូស្គូ)៖ នាយករដ្ឋមន្រ្តីរុស្ស៉ី លោក Mikhail Mishustin ថ្លែងប្រាប់ប្រធានាធិបតីពូទីននៅព្រហស្បត្តិ៍ថា លោកមានផ្ទុកមេរោគ COVID-19 នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅយប់ឆ្លងចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ។
លោកនាយករដ្ឋមន្រ្តី Mishustin បានថ្លែងតាមកញ្ចក់ទូរទស្សន៍ថា លោក Andrey Belousov ឧបនាយករដ្ឋមន្រ្តីទី១ គួរធ្វើជានាយករដ្ឋមន្រ្តីស្តីទីជំនួសលោក នៅពេលអវត្តមានដោយសារជំងឺ COVID-19 នេះ។ ហើយសំណើរនេះត្រូវបានលោកពូទីន ឯកភាព។
សូមបញ្ជាក់ថា រុស្ស៉ី មានករណីឆ្លងកើនដល់ចំនួន ១០៦ ៤៩៨ករណី និងស្លាប់សរុបចំនួនរហូតដល់១០៧៣នាក់៕