Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពនៃព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ (Photo inside)

30-04-2020 20:18

(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០។

១៖ ជាលើកដំបូងសម្រាប់កូរ៉េខាងត្បូង ដែលរកមិនឃើញអ្នកឆ្លង COVID-19 ក្នុងស្រុកសូម្បី១ករណី សម្រាប់ពេល១ថ្ងៃ។

២៖ រុស្ស៊ីមានអ្នកឆ្លង COVID-19 កើនលើស១០០,០០០នាក់ហើយ ក្រោយរកឃើញអ្នកឆ្លងថ្មីជិត៧,១០០នាក់។

៣៖ យេម៉ែនមានអ្នកជំងឺ COVID-19 ២នាក់ដំបូងស្លាប់ ចំពោះមុខការព្រមានថាអាចមានការឆ្លងរាលដាលខ្លាំង ដ្បិតប្រព័ន្ធសុខាភិបាលប្រទេសនេះត្រូវបំផ្លិចបំផ្លាញដោយសារសង្រ្គាម។

៤៖ ថៃរកឃើញអ្នកឆ្លង COVID-19 ៥៣នាក់ថ្មី និងស្លាប់ម្នាក់, ករណីឆ្លងសរុប២,៩០៧នាក់ ក្នុងនោះ៥១នាក់ស្លាប់។

៥៖ ១៨ថ្ងៃមកនេះឡាវរកមិនឃើញអ្នកឆ្លង COVID-19 សូម្បីតែម្នាក់ ធ្វើឲ្យចំនួនសរុបនៅត្រឹម ១៩ករណីដដែល។

៦៖ ឥណ្ឌូណេស៊ីក្លាយជាប្រទេសទី២នៅអាស៊ាន ដែលមានករណីឆ្លង COVID-19 លើស១០,០០០នាក់។

៧៖ បេសកកម្មឆាងអឺ៤របស់ចិន កំពុងបន្តបេសកកម្មនៅផ្នែកម្ខាងទៀតនៃព្រះច័ន្ទ ដោយពេលនេះរ៉ូបូត Yutu-2 ចល័តបានជាង ៤៤៧ម៉ែត្រ