(បរទេស)៖ នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតមានឡើង ជាពិសេសទៅលើបញ្ហានៃការរាតត្បាតជំងឺសកល COVID-19 ដ៏កាចសាហាវ ដែលបានចម្លងដល់មនុស្សរាប់លាននាក់ និងរាប់សែននាក់ទៀតបាត់បង់ជីវិត។ 

ខាងក្រោមគឺជាកម្រងរូបភាពមួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃនេះតែម្តង៖

១៖ ជប៉ុននឹងក្លាយជាប្រទេសទី៤ក្នុងលោក ដែលអាចផលិតគ្រាប់មីស៊ីល មានល្បឿនលឿនជាងសំឡេង ៥ដងនៅឆ្នាំ២០២៦

 

២៖ បុរសម្នាក់ត្រូវតុលាការវៀតណាម «ផ្តន្ទាទោសដាក់ពន្ធនាគារ ៥ឆ្នាំ» ពីបទបង្ហោះសារប្រឆាំងរដ្ឋាភិបាលលើ Facebook

 

៣៖ បំផ្ទុះគ្រាប់បែកកក្រើកភាគខាងជើងស៊ីរី ផ្តាច់ជីវិតមនុស្ស៤០នាក់ ក្នុងនោះ១១នាក់ជាកុមារ

 

៤៖ កាណាដាមានករណីឆ្លង COVID-19 សរុប ៥០,០១៥នាក់ ក្នុងនោះស្លាប់ ២,៨៤៩នាក់, ការរឹតត្បិតនឹងត្រូវកាត់បន្ថយ ដើម្បីបើកដំណើរការសេដ្ឋកិច្ចឡើងវិញ

 

៥៖ អនុប្រធានាធិបតីអាមេរិក Mike Pence ឆ្លើយតប នឹង ពាក្យរិះគន់ ក្រោយ លោក ចូលក្នុង មន្ទីរពេទ្យ មួយ ដោយ មិនព្រម ពាក់ម៉ាស

 

៦៖ សុនខមួយក្បាលដំបូងនៅរដ្ឋ Minnesota សហរដ្ឋអាមេរិក ឆ្លងជំងឺ COVID-19 ពីម្ចាស់របស់វា

 

៧៖ ចំនួនមនុស្សស្លាប់ដោយសារ COVID-19 នៅ អាមេរិក ពេលនេះ ច្រើន ជាង ចំនួន ទាហាន អាមេរិក ដែល ស្លាប់ ក្នុង សង្គ្រាម វៀតណាម ទៅទៀត