(បរទេស)៖ នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ ដើមសប្តាហ៍ថ្មីនេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតមានឡើង ជាពិសេសទៅលើបញ្ហានៃការរាតត្បាតជំងឺសកល COVID-19 ដ៏កាចសាហាវ ដែលបានចម្លងដល់មនុស្សរាប់លាននាក់ និងរាប់សែននាក់ទៀតបាត់បង់ជីវិត។ ខាងក្រោមគឺជាកម្រងរូបភាពមួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃនេះតែម្តង៖
១៖ សហរដ្ឋអាមេរិកត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលស្គាល់ការគ្រប់គ្រងរបស់អ៉ីស្រាអែល លើផ្នែកជាច្រើននៃតំបន់ West Bank
២៖ វិធីទស្សនា ភាពយន្ត កាលពី ទសវត្សរ៍ ១៩៥០ ចាប់ផ្តើម រស់ឡើង វិញ នៅសម័យ COVID-19 ក្នុង រដ្ឋផ្លូរីដា
៣៖ អង្គការ NASA បង្ហាញ ឧបករណ៍ ពិសេស មួយ ចំនួន ដល់ លោក ដូណាល់ ត្រាំ ដែលសុទ្ធតែ អាច ប្រយុទ្ធ ប្រឆាំង មេរោគ និង ជំងឺ COVID-19
៤៖ វេជ្ជបណ្ឌិតអាមេរិកម្នាក់ដែលបានជួយទីក្រុងញូយ៉កប្រយុទ្ធជាមួយ COVID-19 ទីបំផុតសម្រេចចិត្តសម្លាប់ខ្លួនឯង
៥៖ កំពូលមហាសេដ្ឋី អាមេរិក Bill Gates៖ «យ៉ាងហោច ១-២ឆ្នាំ ទៀត ទើបអ្វីៗ អាច ត្រឡប់ ទៅ ដូច ពី មុនវិញ ក្រោយ វិបត្តិ ជំងឺ ឆ្លង COVID-19»
៦៖ WHO ព្រមាន៖ «ជំងឺ COVID-19 នៅតែជាបញ្ហាដ៏គ្រោះថ្នាក់បំផុត! ដូច្នេះសូមកុំទាន់អាលបន្ធូរដៃ ក្នុងការប្រយុទ្ធឲ្យសោះ»
៧៖ រដ្ឋ NSW ដែលរ៉ាប់រងករណី COVID-19 ច្រើនជាងគេនៅអូស្ត្រាលី ចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិត ក្រោយស្ថានការណ៍ធូរស្រាល