(បរទេស)៖ គិតត្រឹមម៉ោង ៤៖០០នាទីរសៀល ថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើង រហូតដល់ ៣,០០៣,៩៤៤ករណីហើយ ដោយក្នុងនោះមនុស្សស្លាប់សរុបមានចំនួន ២០៧,១១១នាក់ និងជាសះស្បើយឡើងវិញ ៨៨២,៧៥៧នាក់។

យោងតាមទិន្នន័យពីគេហទ័ពអន្តរជាតិ Worldometer សហរដ្ឋអាមេរិក កំពុងតែឈានឆ្ពោះទៅរកតួលេខ ១លាននាក់ដូចការព្យាករណ៍ហើយ សម្រាប់ករណីឆ្លងជំងឺ COVID-19 សុរបនៅទូទាំងប្រទេសមហាអំណាចមួយនេះ។ ខាងក្រោមនេះជាប្រទេសចំនួន ៧ ដែលមានករណីឆ្លង COVID-19 ចាប់ពីរាប់សែននាក់ឡើងទៅ៖

១៖ សហរដ្ឋអាមេរិកមានករណីឆ្លងសរុប ៩៨៧,៣២២ករណី ក្នុងនោះស្លាប់ ៥៥,៤១៥នាក់ និងជាសះស្បើយឡើងវិញ ១១៨,៧៨១នាក់។

២៖ ប្រទេសអេស្ប៉ាញមានករណីឆ្លងសរុប ២២៦,៦២៩ករណី ក្នុងនោះស្លាប់ ២៣,១៩០នាក់ និងជាសះស្បើយឡើងវិញ ១១៧,៧២៧នាក់។

៣៖ ប្រទេសអ៉ីតាលីមានករណីឆ្លងសរុប ១៩៧,៦៧៥ករណី ក្នុងនោះស្លាប់ ២៦,៦៤៤នាក់ និងជាសះស្បើយឡើងវិញ ៦៤,៩២៨នាក់។

៤៖ ប្រទេសបារាំងមានករណីឆ្លងសរុប ១៦២,១០០ករណី ក្នុងនោះស្លាប់ ២២,៨៥៦នាក់ និងជាសះស្បើយឡើងវិញ ៤៤,៩០៣នាក់។

៥៖ ប្រទេសអាល្លឺម៉ង់មានករណីឆ្លងសរុប ១៥៧,៧៧០ករណី ក្នុងនោះស្លាប់ ៥,៩៧៦នាក់ និងជាសះស្បើយឡើងវិញ ១១៤,៥០០នាក់។

៦៖ ចក្រភពអង់គ្លេសមានករណីឆ្លងសរុប ១៥២,៨៤០ករណី ក្នុងនោះស្លាប់ ២០,៧៣២នាក់ និងចំនួនអ្នកជាសះស្បើយឡើងវិញ នៅតែមិនមានបញ្ជាក់។

៧៖ ប្រទេសតួកគីមានករណីឆ្លងសរុប ១១០,១៣០ករណី ក្នុងនោះស្លាប់ ២,៨០៥នាក់ និងជាសះស្បើយឡើងវិញ ២៩,១៤០នាក់៕