(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) នឹងត្រូវទៅធ្វើការជាធម្មតាវិញ នៅថ្ងៃព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ។ នេះបើតាមប្រភពពីអ្នកនាំពាក្យ ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។
អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេសម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះម្នាក់ បានបញ្ជាក់យ៉ាងដូច្នេះថា «លោក Johnson នឹងត្រូឡប់ទៅធ្វើការជាធម្មាតាវិញ នៅព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ ហើយលោកបាននិយាយថា លោកមិនអាចទន្ទឹមរង់ចាំទៀតឡើយ»។ លោក Johnson បានសម្រាកព្យាបាល COVID-19 និងបានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ជាទីដែលលោកត្រូវបំពាក់អុកស៊ីហ្សែន កាលពីជាង ២សប្ដាហ៍មុន។ ប៉ុន្តែរដ្ឋាភិបាលរបស់លោកបច្ចុប្បន្ន កំពុងទទួលរងការរិះគន់យ៉ាងខ្លាំង ជុំវិញការដោះស្រាយវិបត្តិ COVID-19។
គួរជម្រាបថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ ចក្រភពអង់គ្លេសមានករណីឆ្លង COVID-19 សរុបចំនួន ១៥២,៨៤០ករណី ក្នុងនោះស្លាប់ ២០,៧៣២នាក់ រីឯចំនួនអ្នកជាសះស្បើយវិញ រហូតមកដល់ពេលនេះ នៅតែមិនទាន់ត្រូវបានបញ្ជាក់៕