(អាមេរិក)៖ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 លើពិភពលោកបានកើនដល់២០ម៉ឺននាក់ហើយ ខណៈករណីឆ្លងនៅទូទាំងពិភពលោក បានកើនឡើងដល់ជិត២.៩លាននាក់។
ជំងឺរាតត្បាតសកល COVID-19 នៅពេលនេះបានឆ្លងចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១០ ហើយក្នុងនោះប្រទេសធំៗដែលមានករណីឆ្លង រហូតដល់រាប់សែនករណីនោះមានដូចជា សហរដ្ឋអាមេរិក, អេស្ប៉ាញ, អ៉ីតាលី, បារាំង, អាល្លឺម៉ង់, ចក្រភពអង់គ្លេស និងប្រទេសតួកគី។
ចំពោះសហរដ្ឋអាមេរិក ចំនួនអ្នកស្លាប់ដោយសារ COVID-19 បានកើនលើស៥ម៉ឺននាក់ ក្នុងចំណោមចំនួនអ្នកឆ្លងសរុប ដែលមានជាង៩៤ម៉ឺននាក់ ខណៈចក្រភពអង់គ្លេស ស្លាប់ជាង២ម៉ឺននាក់ និងឆ្លងជិត១៥ម៉ឺននាក់៕