(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០។

១៖ ទីសក្ការៈដ៏ពិសិដ្ឋបំផុតរបស់សាសនាអ៉ីស្លាម មានសភាពស្ងាត់ជ្រងំ នាខែតមអាហាររ៉ាម៉ាឌនក្នុងឆ្នាំនេះ ដោយសារតែវិបត្តិ COVID-19។

 

២៖ អត្រាអ្នកឆ្លង COVID-19 ថ្មី នៅសិង្ហបុរីធ្លាក់មកត្រឹមជាង៦០០នាក់ ធៀបនឹងប៉ុន្មានថ្ងៃកំឡុងដើមសប្តាហ៍នេះ ដែលមានជាង១ពាន់នាក់។

 

៣៖ បងប្អូនភ្លោះពីរនាក់ បានកើតមកជាមួយគ្នា និងស្លាប់ទៅវិញជាមួយគ្នាដោយសារ COVID-19 នៅអង់គ្លេស។

 

៤៖ ថៃរកឃើញអ្នកឆ្លង COVID-19 ៥៣នាក់ថ្មី និងស្លាប់ម្នាក់, ករណីឆ្លងសរុប២,៩០៧នាក់ ក្នុងនោះ៥១នាក់ស្លាប់។

 

៥៖ អគ្គលេខាធិការ UN អំពាវនាវឲ្យផលិតឧបករណ៍ព្យាបាល និងវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលអាចប្រើប្រាស់ជាសកល និងមានតម្លៃសមរម្យ។

 

៦៖ ក្រុមតន្រ្តីមួយនៅអេស៉្បាញលេងតន្រ្តី ដើម្បីសម្តែងការអរគុណនិងការលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យ។

 

៧៖ យុវជនប៉ាឡេស្ទីនលេងកាំជ្រួចអបអរថ្ងៃទី២ នៃខែតមអាហាររ៉ាម៉ាឌនរបស់សាសនាអ៉ីស្លាម។