(បរទេស)៖ គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ២,៨២៨,៥៧៥ករណីហើយ ដោយក្នុងនោះមនុស្សស្លាប់សរុបមានចំនួន ១៩៧,០៩០នាក់ និងជាសះស្បើយឡើងវិញ ៧៩៨,៣៧១នាក់។
យោងតាមទិន្នន័យពីគេហទ័ពអន្តរជាតិ Worldometer សហរដ្ឋអាមេរិក កំពុងតែឈានឆ្ពោះទៅរកតួលេខ ១លាននាក់ដូចការព្យាករណ៍ហើយ សម្រាប់ករណីឆ្លងជំងឺ COVID-19 សុរបនៅទូទាំងប្រទេសមហាអំណាចមួយនេះ។ ខាងក្រោមនេះជាប្រទេសចំនួន ៧ ដែលមានករណីឆ្លង COVID-19 ចាប់ពីរាប់សែននាក់ឡើងទៅ៖
១៖ សហរដ្ឋអាមេរិកមានករណីឆ្លងសរុប ៩២៤,៩៩៦ករណី ក្នុងនោះស្លាប់ ៥២,១៨៤នាក់ និងជាសះស្បើយឡើងវិញ ១១០,៤៣២នាក់។
២៖ ប្រទេសអេស្ប៉ាញមានករណីឆ្លងសរុប ២១៩,៧៦៤ករណី ក្នុងនោះស្លាប់ ២២,៥២៤នាក់ និងជាសះស្បើយឡើងវិញ ៩២,៣៥៥នាក់។
៣៖ ប្រទេសអ៉ីតាលីមានករណីឆ្លងសរុប ១៩២,៩៩៤ករណី ក្នុងនោះស្លាប់ ២៥,៩៦៩នាក់ និងជាសះស្បើយឡើងវិញ ៦០,៤៩៨នាក់។
៤៖ ប្រទេសបារាំងមានករណីឆ្លងសរុប ១៥៩,៨២៨ករណី ក្នុងនោះស្លាប់ ២២,២៤៥នាក់ និងជាសះស្បើយឡើងវិញ ៤៣,៤៩៣នាក់។
៥៖ ប្រទេសអាល្លឺម៉ង់មានករណីឆ្លងសរុប ១៥៤,៩៩៩ករណី ក្នុងនោះស្លាប់ ៥,៧៦០នាក់ និងជាសះស្បើយឡើងវិញ ១០៦,៨០០នាក់។
៦៖ ចក្រភពអង់គ្លេសមានករណីឆ្លងសរុប ១៤៣,៤៦៤ករណី ក្នុងនោះស្លាប់ ១៩,៥០៦នាក់ និងចំនួនអ្នកជាសះស្បើយឡើងវិញ នៅតែមិនមានបញ្ជាក់។
៧៖ ប្រទេសតួកគីមានករណីឆ្លងសរុប ១០៤,៩១២ករណី ក្នុងនោះស្លាប់ ២,៦០០នាក់ និងជាសះស្បើយឡើងវិញ ២១,៧៣៧នាក់៕