(បរទេស)៖ គិតត្រឹមម៉ោង ៩៖០០នាទីព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២,៥៥៦,៧៤៥ករណី ក្នុងនោះមនុស្សសរុប ១៧៧,៦១៩នាក់ និង ៦៩០,៣៩៣នាក់ជាសះស្បើយឡើងវិញ។
ជំងឺរាតត្បាតសកល COVID-19 នៅពេលនេះបានឆ្លងចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១០ ហើយក្នុងនោះប្រទេសធំៗដែលមានករណីឆ្លង រហូតដល់រាប់សែនករណីនោះមានដូចជា សហរដ្ឋអាមេរិក, អេស្ប៉ាញ, អ៉ីតាលី, បារាំង, អាល្លឺម៉ង់ និងចក្រភពអង់គ្លេស៕