(តេហេរ៉ង់)៖ ក្នុងនាមជាប្រទេសមានករណីឆ្លង COVID-19 ច្រើនបំផុតមួយដែរលើពិភពលោក អ៉ីរ៉ង់ពេលនេះបានរាយការណ៍ពីចំនួនមនុស្សស្លាប់ ដោយសារជំងឺរាតត្បាតសកលមួយនេះ កើនឡើងដល់ ៥,២៩៧នាក់ហើយ ក្នុងចំណោមករណីឆ្លងសរុបចំនួន ៨៤,៨០២ករណី (១,២៩៧នាក់ទៀត ទើបត្រូវបានបូកបញ្ចូល)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។
គួរបញ្ជាក់ថា ថ្វីត្បិតតែចំនួនករណីឆ្លងជំងឺ COVID-19 នៅអ៉ីរ៉ង់មានសភាពធ្ងន់ធ្ងរ និងកើនលើសប្រទេសចិនក៏ពិតមែន ប៉ុន្តែចំនួនអ្នកជាសះស្បើយឡើងវិញ ក៏មានចំនួនច្រើនរហូតដល់ ៦០,៩៦៥នាក់នៅពេលនេះ។ ដោយឡែកអ្នកជំងឺ ៣,៣៥៧នាក់កំពុងស្ថិតក្នុងអការៈធ្ងន់ធ្ងរ។ អ៉ីរ៉ង់បានប្រកាសពីការរកឃើញករណីឆ្លង ជំងឺ COVID-19 ដំបូងកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ហើយមកទល់ហ្នឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ មនុស្សសរុប ៣៦៥,៧២៣នាក់ហើយត្រូវបានធ្វើតេស្ត៕