(ឥណ្ឌា)៖ អាជ្ញាធរសុខាភិបាលឥណ្ឌា បានឱ្យដឹងថាអ្នកសារព័ត៌មានសរុប ៥៣នាក់ ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 កាលពីសប្ដាហ៍មុន នៅក្នុងទីក្រុង Mumbai។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។
បើតាមអាជ្ញាធរសុខាភិបាលឥណ្ឌា អ្នកសារព័ត៌មាន ១៦៧នាក់ ដែលកំពុងរាយការណ៍ពីស្ថានការណ៍នៅក្នុងទីក្រុង Mumbai បានទទួលការធ្វើតេស្ដរកឃើញ COVID-19 ហើយអ្នកឆ្លងជំងឺនេះក្នុងចំណោមពួកគេ កំពុងស្ថិតនៅដាច់ដោយឡែកពីគេ។ អ្នកសារព័ត៌មានឆ្លង COVID-19 ទាំង៥៣នាក់ខាងលើ ក្នុងនោះរួមមាន អ្នករាយការណ៍ព័ត៌មាន អ្នកកាន់កាម៉េរ៉ា (Cameramen) និងអ្នកថតរូប។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃចន្ទម្សិលមិញ ឥណ្ឌា មានអ្នកឆ្លង COVID-19 ១៨,៦៥៨នាក់ ក្នុងនោះស្លាប់៥៩២នាក់ និងជាសះស្បើយ ៣,២៧៣នាក៕