Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថៃរកឃើញអ្នកឆ្លង COVID-19 ២៧នាក់ថែមទៀត និងពុំមានអ្នកស្លាប់ថ្មីឡើយ, ករណីសរុបជិត២,៨០០នាក់ ក្នុងនោះជាសះស្បើយ៧១ភាគរយ (Video inside)

20-04-2020 15:32

(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ នេះបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន២៧ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានកើនដល់២,៧៩២ ករណី។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA។

លោក ថាវីស៊ីន វីសានុយុទ្ធិន (Taweesin Wisanuyothin) អ្នកនាំពាក្យអង្គភាពប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងប្រទេសថៃ បានគូសបញ្ជាក់ថា ក្នុងចំណោម ករណីឆ្លងថ្មីទាំង ២៧ករណីខាងលើ មាន១៦ករណីមានទំនាក់ទំនងនឹងករណីឆ្លងមុនៗ។

គួរជម្រាបថា បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យអ្នកឆ្លង COVID-19 សរុបនៅក្នុងប្រទេសថៃ កើនដល់២,៧៩២នាក់ ក្នុងនោះអ្នកជំងឺ៤៧ នាក់បានស្លាប់ ខណៈ១,៩៩៩នាក់ បានជាសះស្បើយឡើងវិញនិងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ៕