(បរទេស)៖ គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ២,៤០៦,៨២៣នាក់ហើយ ដោយក្នុងនោះអ្នកជំងឺ ដែលបានបាត់បង់ជីវិតមានចំនួន ១៦៥,០៥៤នាក់ និងជាសះស្បើយឡើងវិញ ៦២៤,៩៧៤នាក់ នៅតាមបណ្តាប្រទេស និងដែនដីចំនួន ២១០។
សម្រាប់បណ្តាប្រទេសធំៗចំនួន ០៦ មានករណីឆ្លង COVID-19 ច្រើនជាងគេបង្អស់រហូតដល់រាប់សែនករណីមានដូចជា៖
១៖ សហរដ្ឋអាមេរិកមានករណីឆ្លងសរុប ៧៦៣,៨៣២ករណី ក្នុងនោះស្លាប់ ៤០,៥៥៣នាក់ និងជាសះស្បើយឡើងវិញ ៧១,០០០នាក់។
២៖ ប្រទេសអេស្ប៉ាញមានករណីឆ្លងសរុប ១៩៨,៦៧៤ករណី ក្នុងនោះស្លាប់ ២០,៤៥៣នាក់ និងជាសះស្បើយឡើងវិញ ៧៧,៣៥៧នាក់។
៣៖ ប្រទេសអ៉ីតាលីមានករណីឆ្លងសរុប ១៧៨,៩៧២ករណី ក្នុងនោះស្លាប់ ២៣,៦៦០នាក់ និងជាសះស្បើយឡើងវិញ ៤៧,០៥៥នាក់។
៤៖ ប្រទេសបារាំង មានករណីឆ្លងសរុប ១៥២,៨៩៤ករណី ក្នុងនោះស្លាប់ ១៩,៧១៨នាក់ និងជាសះស្បើយឡើងវិញ ៣៦,៥៧៨នាក់។
៥៖ ប្រទេសអាល្លឺម៉ង់មានករណីឆ្លងសរុប ១៤៥,៧៤២ករណី ក្នុងនោះស្លាប់ ៤,៦៤២នាក់ និងជាសះស្បើយឡើងវិញ ៨៨,០០០នាក់។
៦៖ ចក្រភពអង់គ្លេសមានអ្នកឆ្លង ១២០,០៦៧ករណី ក្នុងនោះស្លាប់ ១៦,០៦០នាក់ និងចំនួនអ្នកជាសះស្បើយឡើងវិញ នៅតែមិនទាន់មានទិន្នន័យបញ្ជាក់៕