(វ៉ាស៊ីនតោន)៖ យោងតាមគេហទំព័រ Worldometer គិតត្រឹមម៉ោង ០០៖៣០នាទីចូលព្រឹកថ្ងៃច័ន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនលើស ៧៥០,០០០ករណីហើយ ក្នុងនោះមនុស្សស្លាប់សរុបលើស៤០,០០០នាក់ហើយ។
ចំនួនអ្នកស្លាប់នៅអាមេរិកជាង៤០,០០០នាក់នេះ គឺជាចំនួនជាងច្រើន២ដង នៃប្រទេសអេស្ប៉ាញ ដែលស្លាប់ប្រមាណ២០,០០០នាក់ និងអ៉ីតាលី ស្លាប់ប្រមាណជាង២៣,០០០នាក់ ស្របពេលបារាំងចំនួនស្លាប់សរុបក្បែរ២០,០០០នាក់ដែរ។
បើពិនិត្យមើលទៅលើតួលេខខាងលើនេះ សហរដ្ឋអាមេរិកមិនត្រឹមតែនៅតែបន្តឈរលេខ១ លើពិភពលោក ក្នុងនាមជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុតប៉ុណ្ណោះទេ តែក៏កំពុងរ៉ាប់រងករណីឆ្លងជាង ៣០% នៃករណីឆ្លងជំងឺនេះសរុប ២.៣លាននាក់ នៅទូទាំងពិភពលោកផងដែរ៕