(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០នេះ បានឱ្យដឹងថាអ្នកជំងឺ COVID-19 ១២នាក់បន្ថែមទៀត បានស្លាប់ ហើយករណីឆ្លងថ្មីចំនួន ១៧២ ត្រូវបានរាយការណ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកស្លាប់សរុប កើនដល់៤០៩នាក់ ក្នុងចំណោមអ្នកឆ្លងទូទាំងប្រទេស ៦,២៥៩នាក់។ បើតាមក្រសួងសុខាភិបាលហ្វីលីពីន អ្នកជំងឺ៥៦នាក់បន្ថែម បានជាសះស្បើយ នាំឱ្យអ្នកជាសះស្បើយសរុបកើនដល់ ៥៧២នាក់៕