(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៊ី នៅថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០នេះ បានឱ្យដឹងថា អ្នកឆ្លងថ្មីនៃ COVID-19 រហូតដលទៅ ៦,០៦០នាក់ ត្រូវបានរាយការណ៍ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
បូកបញ្ចូលតួលេខអ្នកឆ្លងថ្មីខាងលើ ធ្វើឱ្យអ្នកឆ្លង COVID-19 ទូទាំងប្រទេសរុស្ស៊ី កើនដល់ ៤២,៨៥៣នាក់ ក្នុងនោះមានអ្នកជំងឺ ៣៦០នាក់ បានស្លាប់ និងជាសះស្បើយ ៣,២៩១នាក់។ ចំណែកឯ ទីក្រុងម៉ូស្គូ នៅតែរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានករណីឆ្លង ២៤,៣២៤នាក់៕