(បរទេស)៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងពិភពលោក បានកើនលើស ១៦០,០០០នាក់ហើយ គិតត្រឹមម៉ោង ១២៖០០នាទី ថ្ងៃត្រង់ , ថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមគេហទំព័រ worldometers។
បើតាម worldometers អ្នកស្លាប់សរុបទូទាំងសកល ដោយសារ COVID-19 បានកើនដល់ ១៦០,៧៦៧នាក់ និងឆ្លងជាង ២,៣៣២,០៣៦នាក់។ ចំណែកឯ ប្រទេសដែល មានអ្នកស្លាប់ច្រើនជាងគេ គឺ៖
*សហរដ្ឋអាមេរិក៖ មានអ្នកស្លាប់ ៣៩,០១៥នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ៧៣៨,៩១៣នាក់
*អ៉ីតាលី៖ ស្លាប់ ២៣,២២៧នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ១៧៥,៩២៥នាក់
*អេស្ប៉ាញ៖ ស្លាប់ ២០,៦៣៩នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ១៩៤,៤១៦នាក់
* បារាំង៖ ស្លាប់ ១៩,៣២៣នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ១៥១,៧៩៣នាក់
*ចក្រភពអង់គ្លេស៖ ស្លាប់ ១៥,៤៦៤នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ១១៤,២១៧នាក់៕