(ឡុងដ៍)៖ ក្រសួងសុខាភិបាលចក្រភពអង់គ្លេសនាថ្ងៃសៅរ៍នេះ បានឲ្យដឹងថា អ្នកជំងឺ COVID-19 ចំនួន៨៨៨នាក់ទៀតទើបតែបាន បាត់បង់ជីវិត ធ្វើឲ្យតួលេខអ្នកស្លាប់សរុបនៅក្នុងចក្រភពអង់គ្លេសកើនដល់១៥,៤៦៤នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០។
គួរជម្រាបថា ចំណែកតួលេខអ្នកឆ្លងវិញ នៅចក្រភពអង់គ្លេស បានកើនឡើងបន្ថែម៥,៥២៦នាក់ គឺដល់១១៤,២១៧ករណី៕