(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិនបានប្រកាស នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០ នេះថា អ្នកឆ្លងជំងឺ COVID-19 សរុប ២៧នាក់ទៀត ត្រូវបានរកឃើញកាលពីថ្ងៃសុក្រម្សិលមិញ ដោយក្នុងនោះ ១៧នាក់ជាប្រភេទករណីនាំចូល និង ១០នាក់រកឃើញក្នុងស្រុកផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
បន្ថែមពីខាងលើនេះ នៅថ្ងៃសុក្រម្សិលមិញនេះ ពុំមាននរណាម្នាក់បាត់បង់ជីវិត ដោយសារតែជំងឺ COVID-19 នោះឡើយ ដែលនាំឲ្យករណីស្លាប់សរុបស្ថិតនៅ ៤,៦៣២នាក់ដដែល នៅក្នុងចំណោមករណីឆ្លងសរុប ៨២,៧១៩នាក់។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រម្សិលមិញនេះ អ្នកជំងឺ COVID-19 សរុប ៥០នាក់បន្ថែមទៀត ក៏ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យផងដែរ ដែលនាំឲ្យអ្នកជាសះស្បើយសរុបកើនដល់ ៧៧,០២៩នាក់៕