(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។

១៖ អ្នកជំនាញលើកឡើងថា អ្នកឆ្លងជំងឺ COVID-19 នៅឥណ្ឌូណេស៊ីអាចនឹងកើនលើស១០០,០០០នាក់។

 

២៖ អង់គ្លេសជិតឈានដល់ចំណុចកំពូល នៃការឆ្លងរាលដាល COVID-19 ហើយ ប៉ុន្តែការបិទប្រទេសនៅតែបន្ត។

 

៣៖ ចិនច្រានចោលការសង្ស័យរបស់អាមេរិក ពាក់ព័ន្ធនឹងប្រភពដើមនៃវីរុសកូរ៉ូណាថ្មី។

 

៤៖ អត្រាអ្នកឆ្លង COVID-19 ប្រចាំថ្ងៃនៅកូរ៉េខាងត្បូង បន្តធ្លាក់ចុះទាបគឺត្រឹមជាង២០នាក់ រីឯអ្នកជំងឺជាង៧៣ភាគរយជាសះស្បើយ។

 

៥៖ លោក ដូណាល់ ត្រាំ អះអាងថា សហរដ្ឋអាមេរិកបានឆ្លងផុតចំណុចកំពូល នៃការឆ្លងរាលដាល COVID-19 ហើយ។

 

៦៖ រកឃើញអ្នកផ្ទុកជំងឺ COVID-19 ចំនួនជាង៦៦០នាក់ ក្នុងក្បួននាវាដឹកយន្តហោះចម្បាំងបារាំង។

 

៧៖ មូលនិធិកំពូលមហាសេដ្ឋី Bill Gates បន្ថែមថវិកា១៥០លានដុល្លារ ដើម្បីជម្រុញការផលិតវ៉ាក់សាំងប្រឆាំង COVID-19 ក្រោយលោក ត្រាំ ផ្អាកជំនួយទៅ WHO។