(មីយ៉ាន់ម៉ា)៖ អាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ា បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន១២ ករណីបន្ថែមទៀត នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០នេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានកើនដល់ ៧៤នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសាព័ត៌មានស៊ីនហួរ។
ករណីថ្មីទាំង១២ ករណីខាងលើ ត្រូវបានគេរាយការណ៍ចេញពីតំបន់ចំនួនបីស្មើៗគ្នា ដោយមាន ០៤ករណីនៅទីក្រុង យ៉ាំងហ្គោន (Yangon), ០៤ករណីនៅទីក្រុង សេហ្គាំង (Sagaing) និង០៤ករណីចុងក្រោយគឺនៅរដ្ឋសាន (Shan)។ ករណីថ្មីៗទាំងអស់នេះទៀតសោត គឺសុទ្ធតែជាករណីដែលមានទំនាក់ទំនងយ៉ាងជិតស្និត ជាមួយករណីឆ្លងមុនៗ។
យោងតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ា អ្នកជំងឺទាំងនេះស្ថិតក្នុងស្ថានភាពសុខភាពនឹងនរធម្មតាទេ។ ស្របពេលជាមួយការកើនឡើងយ៉ាងឆាប់រហ័ស នៃសន្ទុះចំនួនករណីឆ្លងក្នុងស្រុក ប្រទេសមីយ៉ាន់ម៉ា ក៏បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ០៤ នាក់ផងដែរ នៅក្នុងរយៈពេល ២៤ ថ្ងៃកន្លងមកនេះ ដែលរាប់ចាប់តាំងពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានរកឃើញករណីដំបូងបង្អស់នៅក្នុងប្រទេស។
គួរជម្រាបថា បច្ចុប្បន្នប្រជាជនដែលរស់នៅក្នុងទីក្រុង យ៉ាំងហ្គោន (Yangon) ត្រូវបានបង្គាប់បញ្ជារឲ្យស្ថិតនៅតែក្នុងផ្ទះ ខណៈពិធីបុណ្យអុំទូកតាមបែបប្រពៃណី ដ៏ល្បីរបស់ប្រទេសនេះ ដែលត្រូវបានលប់ចោល ដើម្បីចូលរូមទប់ស្កាត់ការឆ្លងរីករាលនៃជំងឺ COVID-19៕