(បរទេស)៖ យោងតាមទិន្នន័យពីគេហទំព័រ worldometer គិតត្រឹមម៉ោង ១២៖០០នាទីថ្ងៃត្រង់ នាថ្ងៃពុធ ទី១៥ខែមេសា ឆ្នាំ២០២០ នេះតែម្តងចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២លានករណីហើយ ក្នុងនោះស្លាប់ ១២៦,៧៥៣នាក់ និងជាសះស្បើយឡើងវិញជិត ៤៨៣,៥៧៣នាក់ នៅតាមប្រទេស-ដែនដីសរុបចំនួន ២១០ ទូទាំងភពផែនដី។
សម្រាប់ប្រទេសកំពូលៗចំនួន ០៦ ដែលកំពុងមានសន្ទុះនៃអ្នកឆ្លង និងស្លាប់ ដោយសារជំងឺ COVID-19 កើនឡើងច្រើនយ៉ាងគំហុក ជាប្រចាំថ្ងៃតែម្តងនោះមានដូចជា៖
១៖ សហរដ្ឋអាមេរិកមានអ្នកឆ្លងសរុប ៦១៤,២៤៦ករណី ក្នុងនោះស្លាប់ ២៦,០៦៤នាក់ និងជាសះស្បើយវិញ ៣៨,៨២០នាក់។
២៖ ប្រទេសអេស្ប៉ាញមានអ្នកឆ្លងសរុប ១៧៤,០៦០ករណី ក្នុងនោះស្លាប់ ១៨,២៥៥នាក់ និងជាសះស្បើយឡើងវិញ ៦៧,៥០៤នាក់។
៣៖ ប្រទេសអ៉ីតាលីមានអ្នកឆ្លងសរុប ១៦២,៤៨៨ករណី ក្នុងនោះស្លាប់ ២១,០៦៧នាក់ និងជាសះស្បើយឡើងវិញ ៣៧,១៣០នាក់។
៤៖ ប្រទេសបារាំងមានអ្នកឆ្លងសរុប ១៤៣,៣០៣នាក់ ក្នុងនោះស្លាប់ ១៥,៧២៩នាក់ និងជាសះស្បើយឡើងវិញ ២៨,៨០៥នាក់។
៥៖ ប្រទសអាល្លឺម៉ង់មានអ្នកឆ្លងសរុប ១៣២,២១០នាក់ ក្នុងនោះស្លាប់ ៣,៤៩៥នាក់ និងជាសះស្បើយឡើងវិញ ៦៨,២០០នាក់។
៦៖ ចក្រភពអង់គ្លេសមានអ្នកឆ្លងសរុប ៩៣,៨៧៣ករណី ក្នុងនោះស្លាប់ ១២,១០៧នាក់ និងចំនួនអ្នកជាសះស្បើយឡើងវិញមិនត្រូវបានបញ្ជាក់ឡើយ៕