Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម៉ាឡេស៊ី រកឃើញ COVID-19 ១៧០ករណីថ្មី ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់ ៤,៩៨៧នាក់

14-04-2020 21:12

(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ១៧០ករណីថ្មី ហើយបូកបញ្ចូលតួលេខនេះ ធ្វើឱ្យអ្នកឆ្លងសរុប កើនដល់ ៤,៩៨៧នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ។

បើតាមអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី អ្នកស្លាប់ថ្មីដោយសារ COVID-19 ៥នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ផងដែរ ក្នុងរយៈពេល២៤ចុងក្រោយនេះ ដោយនាំឱ្យអ្នកស្លាប់ ទូទាំងប្រទេសកើនដល់ ៨២នាក់៕