Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

COVID-19: ឥណ្ឌូណេស៊ី រកឃើញអ្នកស្លាប់ថ្មី៦០នាក់ ក្នុងពេលមួយថ្ងៃ, អ្នកស្លាប់សរុប កើនដល់ ៤៥៩នាក់

14-04-2020 21:10

(ហ្សាការតា)៖ មន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Achmad Yurianto បានឱ្យដឹងថា អ្នកជំងឺ COVID-19 ៦០នាក់ បន្ថែមទៀតបានស្លាប់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ ធ្វើឱ្យអ្នកស្លាប់សរុប ទូទាំងប្រទេសកើនដល់ ៤៥៩នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារនេះ លោក Yurianto បញ្ជាក់ថា អ្នកឆ្លងថ្មី ២៨២នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ នាំឱ្យតួលេខអ្នកឆ្លងសរុបកើនដល់ ៤,៨៣៩នាក់ ក្នុងនោះមាន ៤២៦នាក់ បានជាសះស្បើយ។ លោក Yurianto បន្ថែមថា មនុស្សច្រើនជាង ៣៣,៦០០នាក់ បានទទួលការធ្វើតេស្ដរក COVID-19 ខណៈអាជ្ញាធរ សុខាភិបាលឥណ្ឌូណេស៊ី កំពុងបង្កើនការធ្វើតេស្ដ៕