(តេហេរ៉ង់)៖ ក្រសួងសុខាភិបាលអ៉ីរ៉ង់ នៅថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០នេះ បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារ COVID-19 បានកើនដល់ ៤,៦៨៣នាក់ បន្ទាប់ពី អ្នកស្លាប់ថ្មី៩៨នាក់ ត្រូវបានរាយការណ៍ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងសុខាភិបាលអ៉ីរ៉ង់ លោក Kianush Jahanpur បានបញ្ជាក់ទៀតថា ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសក៏បានកើនដល់ ៧៤,៨៧៧នាក់ផងដែរ និង ៤៨,១២៩នាក់បានជាសះស្បើយ៕