(អង់ការ៉ា)៖ ប្រទេសតួកគីនឹងចាប់ផ្តើមដោះលែងអ្នកទោសរាប់សិបម៉ឺននាក់ ដើម្បីកាត់បន្ថយការរាលដាលនៃជំងឺ COVID-19 តាមពន្ធនាគារ ខណៈប្រទេសមួយនេះក៏កំពុងរងគ្រោះ ក្នុងកម្រិតមិនធម្មតាប៉ុន្មាននោះដែរ ដោយសារជំងឺឆ្លងរាតត្បាតជាសកលនេះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០។

សភាតួកគីនាថ្ងៃអង្គារនេះ បានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដែលស្តីពីគម្រោងដោះលែងអ្នកទោសខាងលើ។ យោងតាមច្បាប់នោះ អ្នកទោសប្រមាណជា ៤៥,០០០នាក់ នឹងត្រូវដោះលែងជាបណ្តោះអាសន្ន នៅក្រោមការឃ្លាំមើលយ៉ាងដិតដល់ពីអាជ្ញាធរ រហូតដល់ចុងខែឧសភាខាងមុខ ហើយរយៈពេលដោះលែងនេះ អាចពន្យារពេលបន្ថែមបាន ០២លើក ហើយក្នុងមួយលើកយូរបំផុតត្រឹម ០២ខែ។

ពាក់ព័ន្ធនឹងគម្រោងដោះលែងអ្នកទោសនេះ ទណ្ឌិតដែលជាប់ពិរុទ្ធពីបទល្មើសទាក់ទងភេរវកម្ម គឺមិនអាចទទួលបានការដោះលែងឡើយ។ យោងតាមតួលេខនាព្រឹកថ្ងៃអង្គារនេះ នៅទូទាំងប្រទេសតួកគេមានអ្នកឆ្លង COVID-19 សរុបជាង ៦១,០០០ករណី ក្នុងនោះស្លាប់ជិត ១,៣០០នាក់ និងជាសះស្បើយជិត ៤,០០០នាក់៕