(បរទេស)៖ យោងតាមទិន្នន័យពីគេហទំព័រ worldometer គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០ នេះតែម្តងចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ១,៩២៤,៦៣៥ករណី ក្នុងនោះស្លាប់ ១១៩,៤៨៣នាក់ និងជាសះស្បើយឡើងវិញជិត ៤៤៥,០០០នាក់ នៅតាមប្រទេស-ដែនដីសរុបចំនួន ២១០ ទូទាំងភពផែនដី។
សម្រាប់ប្រទេសកំពូលៗចំនួន ០៦ ដែលកំពុងមានសន្ទុះនៃអ្នកឆ្លង និងស្លាប់ ដោយសារជំងឺ COVID-19 កើនឡើងច្រើនយ៉ាងគំហុក ជាប្រចាំថ្ងៃតែម្តងនោះមានដូចជា៖
១៖ សហរដ្ឋអាមេរិកមានអ្នកឆ្លងសរុប ៥៨៦,៩៤១ករណី ក្នុងនោះស្លាប់ ២៣,៦៤០នាក់ និងជាសះស្បើយវិញ ៣៦,៩៤៨នាក់។
២៖ ប្រទេសអេស្ប៉ាញមានអ្នកឆ្លងសរុប ១៧០,០៩៩ករណី ក្នុងនោះស្លាប់ ១៧,៧៥៦នាក់ និងជាសះស្បើយឡើងវិញ ៦៤,៧២៧នាក់។
៣៖ ប្រទេសអ៉ីតាលីមានអ្នកឆ្លងសរុប ១៥៩,៥១៦ករណី ក្នុងនោះស្លាប់ ២០,៤៦៥នាក់ និងជាសះស្បើយឡើងវិញ ៣៥,៤៣៥នាក់។
៤៖ ប្រទេសបារាំងមានអ្នកឆ្លងសរុប ១៣៦,៧៧៩នាក់ ក្នុងនោះស្លាប់ ១៤,៩៦៧នាក់ និងជាសះស្បើយឡើងវិញ ២៧,៧១៨នាក់។
៥៖ ប្រទសអាល្លឺម៉ង់មានអ្នកឆ្លងសរុប ១៣០,០៧២នាក់ ក្នុងនោះស្លាប់ ៣,១៩៤នាក់ និងជាសះស្បើយឡើងវិញ ៦៤,៣០០នាក់។
៦៖ ចក្រភពអង់គ្លេសមានអ្នកឆ្លងសរុប ៨៨,៦២១ករណី ក្នុងនោះស្លាប់ ១១,៣២៩នាក់ និងចំនួនអ្នកជាសះស្បើយឡើងវិញមិនត្រូវបានបញ្ជាក់ឡើយ៕