(បរទេស)៖ សហរដ្ឋអាមេរិកដែលជាកំពូលប្រទេសលើលោក និងជាមហាអំណាចសេដ្ឋកិច្ចលេខ១ផង នៅតែបង្ហាញសញ្ញាធ្ងន់ធ្ងរ ដោយនៅក្នុងរយៈពេល២៤ម៉ោង មានករណីអ្នកស្លាប់ថ្មីដោយសារជំងឺ Covid-19 ចំនួន១៥៣៥នាក់ ធ្វើឲ្យចំនួនសរុបកើនដល់ ២៣,៦៤០នាក់ ខណៈករណីឆ្លងថ្មីក្នុងមួយថ្ងៃចំនួន២៦,៦៤១ករណី ធ្វើឲ្យចំនួនសរុបកើនដល់ជាង៥៨៦,៩៤១ករណី គិតត្រឹមម៉ោង ៧៖៣០នាទីព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ តាមគេហទំព័រពិភពលោក worldometers.info។

ក្រៅពីសហរដ្ឋអាមេរិក ដែលជាប្រទេសមានប្រព័ន្ធសុខាភិបាលរឹងមាំ ឈរលេខ១លើកំពូលតារាង, ក៏នៅមានប្រទសមហាអំណាចធំៗចំនួនទៀត ដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេលើពិភពលោក រួមមាន៖ អេស៉្បាញ អ៉ីតាលី បារាំង អង់គ្លេស និង អាល្លឺម៉ង់។
សូមទស្សនាតារាងខាងក្រោម៖