(ឡុងដ៍)៖ ក្រសួងសុខាភិបាលចក្រភពអង់គ្លេស នៅថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញអ្នកស្លាប់ថ្មីដោយសារ COVID-19 ៧១៧នាក់ ក្នុងរយះពេល២៤ម៉ោងចុងក្រោយ នាំឱ្យអ្នកស្លាប់សរុបកើនដល់ ១១,៣២៩នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
បើតាមក្រសួងសុខាភិបាលចក្រភពអង់គ្លេស ចំនួនអ្នកឆ្លង COVID-19 សរុប ក៏បានកើនដល់ ៨៨,៦២១នាក់ផងដែរ ក្រោយករណីឆ្លងថ្មី ៤,៣៤២ ត្រូវបានរាយការណ៍៕