(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃចន្ទនេះ បានរកឃើញ COVID-19 ១៣៤ករណីថ្មីបន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេស កើនដល់ ៤,៨១៧នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។
បើតាមអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី អ្នកស្លាប់ថ្មីម្នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ នាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៧៧នាក់។ បច្ចុប្បន្ន ម៉ាឡេស៊ី មានចំនួន អ្នកឆ្លង COVID-19 ច្រើនជាងគេលំដាប់លេខ២ បន្ទាប់ពីហ្វីលីពីន ដែលមានករណីឆ្លង ៤,៩៣២នាក់៕