(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃចន្ទនេះ បានឱ្យដឹងថាចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់ ៩,១៥២នាក់ បន្ទាប់ពីករណីឆ្លង ថ្មី ៧៩៦ ត្រូវបានរាយការណ៍ក្នុងរយះពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។
បើតាមក្រសួងសុខាភិបាលឥណ្ឌា ចំនួនអ្នកស្លាប់សរុបដោយសារ COVID-19 ក៏បានហក់ឡើងដល់៣០៨នាក់ផងដែរ ក្រោយអ្នកជំងឺ៣៥នាក់បន្ថែមទៀត បានស្លាប់ ខណៈ៨៥៧នាក់ បានជាសះស្បើយ។
គួរជម្រាបថា គិតចាប់តាំងពីថ្ងៃទី១២ ខែមេសាមក អាជ្ញាធរឥណ្ឌា បានតេស្ដសំណាក់មនុស្ស ១៩៥,៧៤៨នាក់ ហើយប្រឈមមុខនឹងការកើនឡើងករណីឆ្លង អាជ្ញាធរឥណ្ឌា បានព្រមានថាខ្លួនអាចនឹងបន្តអនុវត្តវិធានការបិទប្រទេស រហូតដល់ថ្ងៃទី៣០ ខែមេសា៕