Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អេស៉្បាញ ៖ អត្រាអ្នកស្លាប់ដោយសារ COVID-19 លោតឡើងវិញ ក្រោយធ្លាក់ចុះប៉ុន្មានថ្ងៃជាប់គ្នា

12-04-2020 18:02

(ម៉ាឌ្រីត)៖ ក្រសួងសុខាភិបាលអេស៉្បាញនាថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ចំនួនអ្នកជំងឺ COVID-19 នៅក្នុងប្រទេសខ្លួន ដែលបាន បាត់បង់ជីវិត កើនដល់១៦,៩៧២នាក់ ខណៈម្សិលមិញមាន១៦,៣៥៣នាក់។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Aljazeera នៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលអេស៉្បាញ ក្នុងកំឡុងពេល២៤ម៉ោងកន្លងទៅនេះ អ្នកជំងឺ៦១៩នាក់ទៀតបាន បាត់បង់ជីវិត ដែលជាការលោតឡើងវិញនៃអត្រាអ្នកស្លាប់ប្រចាំថ្ងៃ ខណៈវាបានបន្តធ្លាក់ចុះ២-៣ថ្ងៃមកហើយ ដោយកាលពីថ្ងៃ សៅរ៍ម្សិលមិញ មានត្រឹម៥១០នាក់ប៉ុណ្ណោះ ដែលជាអត្រាដ៏ទាប បើគិតក្នុងរយៈពេលជិត៣សប្តាហ៍ចុងក្រោយនេះ។

គួរជម្រាបថា បើក្រឡេកមើលតួលេខអ្នកឆ្លងសរុបវិញ នៅទូទាំងប្រទេសអេស៉្បាញ គឺបានកើនពី១៦១,៨៥២នាក់ កាលពីម្សិលមិញ មកដល់១៦៦,០១៩នាក់ នៅថ្ងៃអាទិត្យនេះ គឺកើន៤,១៦៧នាក់៕