(ញូយ៉កស៊ីធី)៖ យោងតាមទិន្នន័យពីសាកលវិទ្យាល័យស្រាវជ្រាវអាមេរិក Johns Hopkins ដែលមានវែបសាយតាមដានជាប់លើ ចំនួនករណី COVID-19 នៅជុំវិញពិភពលោក និងនៅតាមប្រទេសនីមួយៗ បានបង្ហាញឲ្យឃើញថា តួលេខករណីឆ្លងនៅក្នុង រដ្ឋញូយ៉កតែឯងប៉ុណ្ណោះរបស់សហរដ្ឋអាមេរិក គឺច្រើនជាងប្រទេសណាៗទាំងអស់នៅលើពិភពលោក។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២០។
គួរជម្រាបថា ក្នុងចំណោមករណីឆ្លង៤៦៦,៣៩៦នាក់ នៅទូទាំងសហរដ្ឋអាមេរិក រដ្ឋញូយ៉កមានដល់ទៅ១៦១ ,៨០៧នាក់។ ងាក ទៅមើលអេស៉្បាញ ដែលជាប្រទេសមានករណីឆ្លងច្រើនជាងគេទី២ គឺមានត្រឹម១៥៧,០២២នាក់ ហើយអ៉ីតាលីដែលឈរលេខ៣ មាន១៤៣,៦២៦នាក់ ខណៈបារាំង (លេខ៤) និងអាល្លឺម៉ង់ (លេខ៥) មានច្រើនជាង១១៨,០០០ករណី៕