Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហ្វីលីពីន មានអ្នកឆ្លង COVID-19 កើនដល់ ៤,១៩៥នាក់, ស្លាប់ ២២១នាក់ (Video inside)

10-04-2020 16:04

(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០នេះ បានឱ្យដឹងថាអ្នកជំងឺ COVID-19 ១៨នាក់បន្ថែមទៀត បានស្លាប់ និងឆ្លងថ្មី ១១៩ ករណី ត្រូវបានរាយការណ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

បើតាមក្រសួងសុខាភិបាលហ្វីលីពីន បូកបញ្ចូលតួលេខថ្មីខាងលើ អ្នកស្លាប់សរុបបានកើនដល់ ២២១នាក់ និងឆ្លងហក់ឡើងដល់ ៤,១៩៥នាក់។ ចំណែកឯ អ្នកជំងឺ ១៦នាក់បន្ថែមទៀត បានជាសះស្បើយ ធ្វើឱ្យអ្នកជាសះស្បើយសរុបកើនដល់ ១៤០នាក់៕