(បាងកក)៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បានលើកឡើងនៅថ្ងៃពុធនេះថា ប្រទេសថៃនឹងមិនដាក់បំរាមគោចររយៈពេល ២៤/២៤ម៉ោង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ដូចអ្វីដែលពាក្យចចាមអារ៉ាមនៅលើបណ្តាញទំនាក់ទំនងសង្គម បានបំផុសនោះឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០។
ឧត្តមសេនីយ៍ឯកលោក ណាត់ថាផុន ណាផាននិច (Natthaphon Nakphanich) ដែលជាមេបញ្ជាការរងនៃកងទ័ពជើងគោកថៃ បានលើកឡើងនូវសម្តីលោកនាយករដ្ឋមន្រ្តីថៃយ៉ាងដូច្នេះថា «គ្មានបំរាមគោចររយៈពេល ២៤ម៉ោងនឹងត្រូវដាក់ឲ្យអនុវត្ត ដូចពាក្យចចាមអារ៉ាមនៅលើបណ្តាញសង្គមនោះទេ»។
មេបញ្ជាការរងកងទ័ពរូបនេះបានលើកឡើងទៀតថា លោក ប្រាយុទ្ធ ក្នុងនាមជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងប្រទេសថៃ បានយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់មនុស្សចាស់ ដែលស្នាក់នៅផ្ទះតែម្នាក់ឯង ដោយគ្មាននរណាម្នាក់ជូនចំណីអាហារ ក៏ដូចជាអ្នកដែលត្រូវចាកចេញពីផ្ទះសម្បែង ដើម្បីរកប្រាក់ចំណូលប្រចាំថ្ងៃយកមកផ្គត់ផ្គង់គ្រួសារជាដើម ដូច្នេះការសម្រេចថា ដាក់បំរាមគោចររយៈពេល ២៤ម៉ោងគឺជារឿងដែលពិបាកនឹងកើតឡើង។
គួរជម្រាបថា បច្ចុប្បន្នប្រទេសថៃស្ថិតនៅក្រោមបំរាមគោចររយៈពេល ០៦ម៉ោង ដោយចាប់ផ្តើមពីចន្លោះម៉ោង ១០៖០០យប់រហូតដល់ ៤៖០០ទើបភ្លឺ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ ដោយឡែកសម្រាប់ករណីឆ្លងថ្មីៗ នៃជំងឺនេះវិញដែលត្រូវបានរាយការណ៍នៅថ្ងៃពុធនេះថា មានចំនួន ១១១ករណីបន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុបបានកើនដល់ ២,៣៦៩ករណី ហើយនៅទូទាំងប្រទេស ដោយក្នុងនោះមានអ្នកជំងឺ ៣០នា