(បរទេស)៖ គេហទ័ពអន្តរជាតិ Worldometer បានបង្ហាញឲ្យឃើញថា គិតត្រឹមម៉ោង ៨៖៤៥នាទីព្រឹកថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០នេះ ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១,៤៣១,០៥៤ករណីហើយ ដោយក្នុងនោះអ្នកជំងឺសរុប ៨២,០៣៧នាក់បានស្លាប់ និង ៣០២,០៥៨នាក់ជាសះស្បើយឡើងវិញ។
បច្ចុប្បន្នបណ្តាប្រទេស និងដែនដីចំនួន ២០៩ ហើយនៅពិភពលោក បានកើតមានករណីឆ្លង COVID-19 ចាប់ពី ១ករណីរហូតដល់រាប់សែនករណី៕